បរទេស៖ លោក Ole Gunnar Solskjaer គ្រូបង្វឹកបិសាចក្រហម Man Utd លើកឡើងថា Liverpool អស់​ឱកាស​ការពារពាន​ក្របខ័ណ្ឌ Premier League រដូវកាលនេះហើយ បន្ទាប់ពីពួកគេបានបន្ថយគម្លាតកាន់តែឆ្ងាយដល់​ទៅ១៣​ពិន្ទុ​ពី​ក្រុមកំពូល​តារាង​ Manchester City ក្រោយចាញ់ Leicester កាលពីថ្ងៃសៅរ៏សប្តាហ៏មុន។

Image result for ole gunnar solskjaer

ទោះយ៉ាងណាគ្រូបង្វឹកសញ្ជាតិន័រវែជឿជាក់ថា Man Utd នៅតែមានឱកាសប្រជែងពានជាលើកដំបូង ក្រោយ​ខកខានចាប់តាំងពីឆ្នាំ២០១៣ ទោះបីបានត្រឹមទទួល​លទ្ធផល​ស្មើគ្នា ១ទល់និង១ ជាមួយ West Brom កាលពីថ្ងៃ​អាទិត្យ ហើយមាន៧ពិន្ទុប៉ុណ្ណោះ​តាមពី​ក្រោយ​ក្រុម​លោក Pep Guardiola។

Image result for liverpool vs leicester

សម្រាប់ Man City កំពុងសម្លឹងឃើញឪកាសលើកពាន ជាលើកទី ៣ ក្នុងរយៈពេល ៤ ឆ្នាំប៉ុន្តែលោក Solskjaer បានលើកឡើងប្រកបដោយការតាំងចិត្តថាមានតែក្រុម Man Utd របស់ខ្លួន និងក្រុម Leicester របស់លោក​ Brendon Roger ប៉ុណ្ណោះដែលនៅមានឪកាសប្រជែងតំណែង Premier League នៅរដូវកាលនេះ៕

 

ប្រភពព័ត៍មាន៖ Metro