បរទេស៖ លោក Jurgen Klopp អ្នក​ចាត់​​ការ​ទូទៅ​របស់ក្រុម Liverpool បាន​បញ្ជាក់​ថា លោក​នៅ​តែ​មាន​ថាម​ពល​យ៉ាង​ពេញ​លេញ ដើម្បី​ផ្លាស់ប្តូរ​រដូវ​កាល​របស់ក្រុម​ម្ចាស់​ជើង​​ឯក​អង់គ្លេសមួយនេះ ក្រោយពី​ការ​រង​បរា​ជ័យ​៣​លើក​ជាប់​ៗ​គ្នា បាន​បញ្ចប់​ឱកាស​ជាក់​លាក់​របស់​ក្រុមហង្ស​ក្រហម​ក្នុងការ​ការ​ពារ​ពាន Premier League របស់​ពួក​គេ​។

ក្រុម​របស់​លោក Klopp នឹង​បង្វែរ​​ការ​ចាប់​អារម្មណ៍​របស់​ខ្លួន ទៅកាន់​ក្រប​ខ័ណ្ឌ Champions League វិញ​នៅ​​រាត្រី​នេះ នៅពេល​ដែលពួកគេ​ធ្វើ​ដំណើរ​ទៅ​ជួបក្រុម RB Leipzig ក្នុងការ​ប្រកួត​ជើង​ទី​១​នៃ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ ការ​លើក​ឡើង​របស់​ក្រុមអ្នក​លេង​បណ្តាញ​សង្គម ក្រោយ​ពី​ការ​រង​បរា​ជ័យក្នុងលទ្ធ​ផល ៣-១ ក្រោមស្នា​ដៃក្រុម Leicester ថា លោក Klopp អាច​នឹង​ចាក​ចេញពី​តំណែ​របស់ខ្លួន ត្រូវ​បាន​ច្រាន​ចោល​ដោយ​គ្រូបង្វឹក​សញ្ជាតិ​អាល្លឺ​ម៉ង់​រូបនេះ ដែល​បាន​រគុណ​ដល់​​អ្នក​គាំទ្រ​ចំពោះ​ការ​លើក​បដារ​ដែល​សរសេរ​ថា «YNWA (You’ll Never Walk Alone) Jurgen» នៅ​ខាងក្រៅ​​កីឡដ្ឋាន Anfield របស់​ក្លិប​កាលពីថ្ងៃ​អាទិត្យ​។ នៅក្នុង​សន្និសីទ​សារ​ព័ត៌​មាន​នៅ​​មុន​ពេល​ប្រកួត កាលពីថ្ងៃ​ចន្ទ លោក Klopp បាន​ឲ្យដឹងថា៖ «ខ្ញុំ​ប្រហែល​ជាមិនស្ថិតក្នុង​សភាព​បែប​នេះ​ឡើយ ពុក​មាត់​របស់​ខ្ញុំ​ប្រែ​ពណ៌​ទៅ​ជា​ប្រផេះ ប៉ុន្តែ ខ្ញុំ​មាន​ពោរពេញ​ដោយ​ថាមពល​​។

ស្ថាន​​ភាព​នេះ គឺ​ជា​ការ​ប្រជែង​មួយ ពោលគឺ​ជា​ការ​ប្រជែង​ដ៏​គួរ​ឲ្យ​ចាប់​​អារម្មណ៍​មួយ​»​។ លោក​បាន​បន្ថែម​ទៀត​ថា៖ «យើង​នឹង​ដោះស្រាយ​បញ្ហានេះ​។ យើង​នឹង​ដោះ​ស្រាយ​ដោយ​ការ​លេង​កីឡា​បាល់ទាត់ តាមរយៈការ​សាមគ្គីគ្នា​បន្ថែមទៀត តាមរយៈ​ការ​រៀន​បន្ថែម​ជាង​អ្វី​ដែល​យើង​អាច​រៀន​ក្នុង​រដូវ​កាល​នីមួយ​ៗ ដែលយើង​បានលេង​ពីមុន​»៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia