បរទេស៖ Jesse Lingard បាននិយាយចំៗដល់លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅក្រុម Man Utd ដោយ​ចោតប្រកាន់ថាគ្រូបង្វឹករូបនេះមិនត្រូវបានផ្តល់ឱកាសអោយរូបគេបានចូលលេងបន្តិចណាសោះ​ឡើយ​​នៅ​រដូវ​កាល២០២០-២០២១នេះមុនពេលត្រូវបានខ្ចីជើងទៅ West Ham United កាលពីខែមករានេះ។

Image result for Jesse lingard

Lingard បានប្រាប់គេហទំព័រ BT Sport មុនជំនួបផ្តួល Sheffield កាលពីថ្ងៃច័ន្ទថា «យុគសម័យនេះការបញ្ចេញ​សមត្ថភាព​ដើម្បីជាប់ជម្រើសដំបូងក្នុងឈុតធំជាទៀងទាត់គឺជារឿងធម្មតាដែលយើងចង់បាន តែការពិតយើង​ត្រូវតែ​បង្ហាញពីឪកាសចូលលេងពិតប្រាកដដែលរាល់​គ្នា​អាច​ធ្វើបាន»។​ ទោះបីជាមានការលើកឡើងបែបនេះប៉ុន្តែលោក Solskjaer ធ្លាប់បានបញ្ជាក់ច្បាស់ថាខ្លួនចង់ឃើញ Lingard និងបង្ហាញភាពខ្លាំងដើម្បីវិលត្រលប់មកជួយក្រុមនាពេលខាងមុខ។

Image result for Jesse lingard

ហើយសម្រាប់រដូវកាលនេះLinkgard ចូលលេងបានតែ បីប្រកួតប៉ុណ្ណោះគឺពីរលើកនៅពាន Carabao Cup និងមួយដងពេលប្រកួតពាន FA Cup មុនពេលចាកចេញទៅក្លឹបWest Hamហើយកីឡាករវ័យ២៨ឆ្នាំរូបនេះ​រកបាន ២ គ្រាប់ក្នុងការប្រកួតជាលើកទី ១ ពេលជួបAston Villa។ផ្ទុយពីរដូវកាលមុនកីឡា​ករអន្តរជាតិ​អង់គ្លេស​រូបនេះ រកបានតែ៥ គ្រាប់ប៉ុណ្ណោះគ្រប់ក្របខណ្ឌប្រកួត ទាំងអស់​ចាប់ពីខែមករាឆ្នាំ ២០១៩ រហូតដល់ខែមករាឆ្នាំ ២០២១ ៕

 

ប្រភពព័ត៍មាន៖ Sportbible