បរទេស៖ ​ខ្សែ​ប្រយុទ្ធ Kylian Mbappe ធ្លាប់​បាន​ឈ្នះពាន World Cup និង​ស៊ុត​បាល់​បញ្ចូល​ទីក្នុ​ង​វគ្គ​ផ្តាច់​ព្រ័ត្រ​រួច​ជាស្រេច ប៉ុន្តែ រូប​គេ​មិន​ទាន់​បាន​បង្ហាញពី​កម្រិត​លេង​ក្នុងក្រ​ប​ខ័ណ្ឌ Champions League ក្នុង​កម្រិត​ឲ្យ​ស្មើ​នឹង​ទម្រង់​លេង​ដែល​រូប​គេ​បាន​បង្ហាញ​ដើម្បី​​បំ​បាក់​មុខខ្សែ​ប្រយុទ្ធ Lionel Messi និង​ក្រុម Barcelona កាលពីថ្ងៃ​អង្គារ​ឡើយ​។

គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​​៣​គ្រាប់​របស់​គេ ក្រោយពី​បាន​បំពេញ​គ្រាប់បាល់​ទី​៣​នៅនាទី ទី​៨៥​នោះ បាន​ជួយ​ឲ្យ​ក្រុម Paris Saint-Germain ទទួល​ជ័យ​ជម្នះក្នុងលទ្ធ​ផល ៤-១ បើ​ទោះ​បី​គ្មានវត្តមាន Neymar ក៏ដោយ ក្នុងការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ​ ជើង​ទី​១ ខណៈ​ជ័យ​ជម្នះ​នេះ ធ្វើ​ឲ្យ​ក្រុម​របស់​បារាំង ស្ថិត​កាន់​តែ​កៀក​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​។ Mbappe វ័យ​២២​ឆ្នាំ បាន​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​ក្លា​ និង​បាន​បំបែក​ក្បួន​ការ​ពារ​របស់​ខ្សែ​ការ​ពារ​ស្លាប​ស្តាំ Sergino Dest និង​បាន​ជួយ​ឲ្យ​ក្រុម PSG បំពេញ​ការ​វាយ​បក​យ៉ាងល្អ ក្រោយពី​ពួក​គេ​បាន​ដេញ​តាម​ពី​ក្រោយ​ដោយ​សារ​តែ​​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទី​របស់ Messi នៅ​តង់​ទី​១​។

ក្រោយពី​លទ្ធផលនេះ គួរ​តែ​អាច​​លុប​ចោល​សំណាង​អាក្រក់​នៅ​ជុំ​វិញ​ក្រុម PSG កីឡាករ Marquinhos ដែល​ជា​ប្រធានក្រុម បាន​ប្រាប់​ទូរ​ទស្សន៍ RMC Sport របស់​បារាំង ថា៖ «នៅពេល​ដែល Kylian បង្ហាញពី​ភាពខ្លាំង នៅក្នុងការ​ប្រកួត​ធំ​ៗ វា​ពិត​ជា​​បង្កើត​ឲ្យ​មានការ​ប្រែ​ប្រួល​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia