បរទេស៖ ខ្សែ​ប្រយុទ្ធ Cristiano Ronaldo នឹង​ទៅកាន់​ប្រទេសកំណើត​របស់គេ​ ព័រ​ទុយ​ហ្គាល់ ជាលើក​​ទី​១ ក្នុងនាម​ជា​កីឡាករ​របស់ Juventus នៅពេលដែលក្រុម​របស់​គេ​ធ្វើ​ដំណើរ​ទៅ​ជួបក្រុម Porto នៅ​រាត្រីនេះ ស្រប​ពេល​ដែលក្រុម​យក្ស​អ៊ី​តាលី​​មួយនេះ នឹង​ព្យា​យាម​រក្សា​​កម្រិត​លេង​ឲ្យ​ស្មើ​នឹង​ក្រុម​ខ្លាំង​ៗបំផុត​នៅអឺ​រ៉ុប ក្នុងក្រប​ខ័ណ្ឌ Champions League​។

នៅ​លើ​ទីលាន​ប្រកួត​ ក្រុម Juventus នៅ​តែ​កំពុង​តែ​ស្វែង​ភាព​ខ្លាំង​របស់​ខ្លួន ក្រោម​ការដឹកនាំ​របស់​លោក​គ្រូបង្វឹក​​ជើង​ថ្មី Andrea Pirlo ប៉ុន្តែ ពួក​គេ​ស្រេកឃ្លាន​ជ័យ​ជម្នះ​ក្នុង​ក្រប​ខ័ណ្ឌ​អឺ​រ៉ុប ជាង​ពាន​ណា​ៗ​ទាំង​អស់ ក្រោយពី​បាន​រង​បរា​ជ័យ​ក្នុង​ក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ​ចំនួន​៥​លើក បើ​គិត​ចាប់​តាំងពី​បាន​ឈ្នះ​​ពាន​ជាលើក​ចុងក្រោយ ក្នុង​ឆ្នាំ​១៩៩៦​។ ស្រប​ពេល​ជាមួយ​គ្នានេះ នៅ​លើក្រៅទីលាន​ប្រកួត​វិញ លោក Andrea Agnelli ដែល​ជា​ប្រធាន​ក្លិប គឺ​ជា​បុគ្គ​លម្នាក់ក្នុង​ចំណោម​បុគ្គ​ល​សំខាន់​ៗ​ដែល​ជួយ​ជ្រោម​ជ្រែងគម្រោងក្នុង​ការ​កែ​ទម្រង់យុទ្ធនាការ​កម្រិត​កំពូល​របស់​​អឺ​រ៉ុប​មួយនេះ​។ ជា​មួយគ្នានេះ ក្រុម​សេះបង្កង់ Juventus នឹង​ត្រូវ​តែ​​ដោះ​ស្រាយ​​ក្នុង​តំបន់​ការ​ពារ​របស់​ខ្លួន ពេល​ពួកគេ​ធ្វើ​ដំណើរ​ទៅ​ជួបក្រុម Porto ក្នុងក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ ជើង​ទី​១​។

លោក Pirlo គ្រូបង្វឹក Juventus បាន​និយាយ​ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​កាលពីថ្ងៃ​​អង្គារ​ថា ខ្សែ​ការ​​ពារ Leonardo Bonucci និង​ខ្សែ​បម្រើ​អាហ្សង់ទីន Paolo Dybala នឹង​ត្រូវ​អវត្ត​មាន ប៉ុន្តែ ខ្សែ​បម្រើ​វេលស៍ Aaron Ramsey នឹង​វិល​ទៅកាន់​ក្រុមនេះ​វិញ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia