បរទេស៖ លោក Mauricio Pochettino បានបង្ហើបប្រាប់ឱ្យដឹងថាកូនក្រុម Kylian Mbappe បានព្យាករណ៍ថាក្នុងនាម​ជាភ្ញៀវ​ PSG នឹងយកឈ្នះម្ចាស់ផ្ទះ Barcelona នៅឯកីឡាដ្ឋាន Camp Nou។

Image result for mbappe

ទីបំផុត ការទស្សន៍ទាយរបស់​កីឡាករវ័យ២១ឆ្នាំរូបនេះបាន​ក្លាយ​ជាការ​ពិត​ខណៈខ្សែប្រយុទ្ធអន្តរជាតិបារាំង រកបានដល់ទៅ ៣គ្រាប់ ជួយអោយ PSG ផ្តួល Barcelona ៤-១ក្នុងជំនួបពានរង្វាន់ទ្វីបអឺរ៉ុប (Champions League) វគ្គ១៦ក្រុមចុង​ក្រោយ​ជើងទី១យប់ថ្ងៃអង្គារនេះ។

Image result for mbappe and pochettino

ជាអតីតគ្រូបង្វឹក Espanyol បច្ចុប្បន្នក្នុងនាមអ្នកចាត់ការទូទៅក្រុម PSG ធ្លាប់មានប្រវត្តិផ្តួល Barcelona ម្តងគត់​​ពេលប្រកប​អាជីព​នៅអេស្បាញ។ ដូច្នេះមុនជំនួបយប់មិញរូបលោកបានសាកសួរ Mbappe នៅក្នុងសន្និសិទមុន​ការ​​ប្រកួតស្តី​ពី​លទ្ធភាពផ្តួល Barcelona ដែលធ្លាប់ជាគូប្រជែងដ៏យូរកន្លងមកតើអាចទៅរួចទេ។ សមាជិកជ័យ​លាភី World Cup ២០១៨រូបនេះបានឆ្លើយតបទៅគ្រូបង្វឹកប្រកបដោយ​ស្នាមញញឺមយ៉ាងខ្លីថាៈ​ថ្ងៃស្អែក​យើងនិង​ឈ្នះ​ជា​លើកទី២ជាមួយគ្នា៕

 

ប្រភពព័ត៍មាន៖ Goal