បរទេស៖ ការ​ប្រកួត​ជាលើក​ដំបូង​របស់ Cristiano Ronaldo សម្រាប់​ក្រុម Juventus ក្នុង​ប្រទេស​កំណើត​របស់​គេ ព័រ​ទុយ​ហ្គាល់ បាន​បញ្ចប់​ដោយ​ការ​រង​បរា​ជ័យ​ក្នុងលទ្ធ​ផល ២-១ ខណៈ​ដែលក្រុម FC Porto បាន​លេង​បានល្អ​ប្រសើរ​ជាង​ក្រុម​​មក​អ៊ី​តាលីមួយនេះ ក្នុងការ​ប្រកួតក្រ​ប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ​ ជើង​ទី​១ កាលពីថ្ងៃ​ពុធ​។

ការ​​​បង្ហាញ​ពី​ទម្រង់លេង​ដ៏​ទន់ជ្រាយ​របស់​ក្រុម Juventus នាំ​ឲ្យ​លោក​គ្រូបង្វឹក Andrea Pirlo​ លើកឡើង​ថា ក្រុម​របស់​លោក​បាន​ផ្តល់​ជ័យ​ជម្នះ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ «ដោយ​ងាយស្រួល»​។ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អ៊ី​រ៉ង់ Mehdi Taremi បាន​ជួយ​ឲ្យ​ក្រុម Porto រក​បាន​គ្រាប់​បាល់​នាំមុខមុន ក្រោយពី​លេង​បាន​ត្រឹម​តែ​១នាទីនៅ​កីឡដ្ឋាន Estadio do Dragao ក្រោយពី​ការ​ប្រព្រឹត្ត​កំហុស​របស់​កីឡាករ Rodrigo Bentancur​។ បន្ទាប់​មក ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិម៉ាលី Moussa Marega បាន​បន្ថែម​គ្រាប់​បាល់​ទី​២ បន្ទាប់​ពី​សម្រាក​តង់​ទី​១​។ ប៉ុន្តែ កីឡាករ Federico Chiesa បាន​វាយ​បក​១​គ្រាប់​វិញ នៅ​រយៈ​ពេល​៨នាទី​ចុងក្រោយ ដើម្បី​ជួយ​រក្សា​ក្តី​សង្ឃឹម​របស់​ក្រុម Juventus មុន​នឹង​ឈាន​ទៅកាន់ការ​ប្រកួត​ជើង​ទី​២ នៅ​ក្នុង​ទីក្រុង Turin នា​ថ្ងៃ​ទី៩ ខែមីនា​។

លោក Pirlo បាន​ឲ្យ​ថា៖ «ការ​ចាប់​ផ្តើម​ប្រកួត​មាន​កំហុស​តាំង​ពី​នាទីដំបូង​។ នៅពេល​ដែល​អ្នក​របូត​គ្រាប់​បាល់​១​គ្រាប់បែបនេះ ជា​ធម្ម​តា ការ​បារម្ភ​នឹងកើត​ឡើង ហើយ​អ្នក​ខ្វះ​នូវ​ភាព​ជាក់លាក់​របស់​ខ្លួន​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia