បរទេស៖ ខ្សែ​ប្រយុទ្ធ Erling Braut Haaland បាន​បង្ហាញពី​ទម្រង់​លេង​ដ៏មុត​ស្រួច​មួយផ្សេង​ទៀត​ តាមរយៈ​​ការ​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​នៅ​តង់​ទី​២ ខណៈដែល​ក្រុម Borussia Dortmund បាន​វាយ​បក​ដេញ​តាម​ពីក្រោយ​ដើម្បីផ្តួលក្រុម Sevilla ក្នុងលទ្ធ​ផល ៣-២ ក្នុង​ប្រទេស​អេ​ស្ប៉ាញ នា​ការ​ប្រកួត​ជើ​ទី​១នៃ​ក្រ​ប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ កាលពីថ្ងៃ​អង្គារ​។

ការ​​ស៊ុត​បាល់​ផ្លាត​​ចូល​ទី​របស់ Suso បាន​ជួយ​​ឲ្យ​ក្រុម​ម្ចាស់​ជើង​​ក្រប​ខ័ណ្ឌ Europa League កាល​ពី​រដូវកាល​មុន Sevilla មាន​គ្រាប់​បាល់នាំមុខ​​មុន នៅ​កីឡដ្ឋាន​ដែល​គ្មាន​អ្នក​ទស្សនា Ramon Sanchez Pizjuan ប៉ុន្តែ Mahmoud Dahoud បាន​រក​គ្រាប់​បាល់​តាមស្មើ​វិញ​ភ្លាម​ៗ នៅមុន​ពេល Haaland បាន​រកគ្រាប់​បាល់​កាត់សេចក្តី​។ តារាឆ្នើម​ទើប​តែ​រះ​របស់ន័រ​វែស​មួយនេះ បាន​ជួយ​​ឲ្យ​ក្រុម Dortmund រក​បាន​គ្រាប់​បាល់​នាំមុខវិញ​នៅ​នាទី ទី​២៧ ហើយ​បន្ទាប់​មក ស៊ុត​បាល់​បញ្ចូល​ទី​ម្តង​ទៀត នៅ​រយៈ​​ពេល​២នាទី​ចុក្រោយនៃ​តង់​ទី​១ ខណៈ​ដែល​គ្រាប់​បាល់​នេះធ្វើ​ឲ្យ​គ្រាប់​បាល់​សរុប​របស់​គេ​កើន​ដល់​២៥​គ្រាប់ ក្នុង​ការ​បង្ហាញខ្លួន​២៥​លើក​នៅ​រដូវ​កាល​នេះ ក្នុង​រាល់​យុទ្ធ​នាការ​ទាំង​អស់​។ ស្រប​ពេល​ដែល​​នៅ​តែ​ស្ថិតក្នុង​វ័យ​២០​ឆ្នាំ រូប​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​១៨​គ្រាប់ ក្នុង​ការ​ប្រកួតក្រ​ប​ខ័ណ្ឌ Champions League ១៣លើក បើ​គិត​ចាប់​តាំងពីដើម​រដូវ​កាល​មុន​។

លោក Julen Lopetegui គ្រូបង្វឹក​របស់ Sevilla បាន​និយាយ​ថា៖ «យើង​មិន​សម​ចាញ់​ឡើយ ប៉ុន្តែ ទី​បំផុត ពួក​គេ​មាន​កីឡាករ​ដ៏ឆ្នើម​ម្នាក់​ក្នុង​ពិភព​លោក នៅ​តំបន់​ប្រយុទ្ធ ហើយ​រូប​គេ​បាន​បង្កើត​ឲ្យមាការ​ប្រែ​ប្រួល នៅក្នុង​ស្ថាន​ភាព​៣ ដែល​គួរ​តែ​អាច​ជៀស​ផុត​បាន​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia