បរទេស៖ Real Madrid មានផែនការផ្ទេរយកខ្សែការពារ David Alaba បន្ទាប់ពីកីឡាករកាន់ឆ្នាំដ៏មានបទពិសោធន៏រូបនេះប្រកាសចាកចេញពីក្លឹប Bayern Munich នៅពេលបញ្ចប់រដូវកាលនេះ។គួរបញ្ជាក់ថាកីឡាករ ដែលអាចមានសមត្ថភាពលេងនៅតួនាទីខ្សែការពារស្លាបឆ្វេងនិងកណ្តាល Alaba នឹងត្រូវក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួនជាមួយក្រុមការពារតំណែងជើងឯកអាឡឺម៉ង់ Bayern Munich ក្រោយចំណាយពេល១៣ឆ្នាំ។
កីឡាករអន្តរជាតិអូទ្រីសរូបនេះបានក្លាយជាគោលដៅមួយក្នុងចំណោមកីឡាករឆ្នើមៗមានដូចជា Dayot Upamecano, Kalidou Koulibaly និង Jules Kounde ក្នុងការផ្លាស់មកកាន់ទឹកដី Santiago Bernabeu។
ទោះយ៉ាងណា Upamecano បានចូលរួមជាមួយ Bayern Munich នៅចុងបញ្ចប់នៃរដូវកាលនេះខណៈ Kounde និង Koulibaly ហាក់មិនត្រូវរ៉ូវលើតំលៃសម្រាប់ក្រុមការពារតំណែងជើងឯក La Liga នៅរដូវក្តៅនេះទេ។ ដូច្នេះជម្រើសដ៏ល្អគឺកីឡាករវ័យ២៨ឆ្នាំ Alaba នេះតែម្តងម្រាប់ក្រុមម្ចាស់ជើងឯក Champion League ១៣សម័យដើម្បីជំនួសប្រធានក្រុម Sergio Ramos ដែលបរាជ័យក្នុងការបន្តកិច្ចសន្យាថ្មីជាមួយក្លឹបម្តងជាពីរដងទៅហើយនោះ៕
ប្រភពព័ត៍មាន៖ Sportsmole