បរទេស៖ ​Man United និងដកឃ្លាពីការតាមចរចាចុះហត្ថលេខានាំយក​ Jadon Sancho ពីក្លឹប Dortmund បន្ទាប់ពី​សម្រេច​បន្តកិច្ចសន្យាថ្មីដល់ខ្សែបម្រើ-ប្រយុទ្ធស្លាប Mason Greenwood ដល់ឆ្នាំ២០២៥កាលពីថ្ងៃអង្គារ។

Image result for greenwood

គួររំលឹកថាក្រុមបិសាចក្រហមខកខានចុះកុងត្រានាំយកកីឡាករអន្តរជាតិអង់គ្លេស Sancho កាលពីដើមរដូវ​កាល​និងក្រោយពីខិតខំប្រឹងប្រែងតាមប្រម៉ាញ់អតីតយុវជនថ្នាលក្លឹប Man City អស់រយៈពេលជាយូរខណៈ Dortmund បានបដិសេធក្រោយផ្តល់សំណើរខុសតម្លៃដែលខ្លួនចង់បានច្រើនគួរសម ។

Image result for sancho

យ៉ាងណាមិញយោងគេហទំព័រ ​​Daily Express បានអោយដឹងថា Man United បានបង្វែគោលដៅ និងបង្ហាញពីទំនុកដោយផ្តល់ឪកាស អោយ Greenwood ក្រោយពីចូលលេងបាន២០ដងគ្រប់​ក្របខណ្ឌប្រកួ​ត​នៅរដូវកាលនេះទោះបីជារូបគេទើបតែរកគ្រាប់បាល់បញ្ចូលទីបាន តែ១គ្រាប់យ៉ាងណាក៏ដោយ។ បច្ចុប្បន្ន Man United ត្រៀមសម្លឹងឃើញឪកាសចូលប្រឡូកក្នុងទីផ្សារទិញដោះ​ដូរកីឡាករនៅពេល​បញ្ចប់​រដូវកាលដោយ ចង់បានខ្សែការពារកណ្តាលមួយរូបទៀតមកពង្រឹង​ក្រុមតាម​សំណើរ​បស់លោក Ole Gunnar Solskjaer៕

 

ប្រភពព័ត៍មាន៖ Sportsmole