បរទេស៖ ក្រុមកំពូលតារាង La Liga គឺ Atletico Madrid បានត្រឹមទទួលលទ្ធផលស្មើគ្នា ១ទល់និង១ ជាមួយ Levante សម្រាប់ការប្រកួតលីកកំពូលអេស្បាញនៅសប្តាហ៏ទី២២របស់​ខ្លួនកាលពីយប់ថ្ងៃពុធ។

Image result for at madrid vs levante

ការ​ប្រកួត​នេះ​ក្រុម​ម្ចាស់​ផ្ទះ​ Levante មានឪកាសរកបានគ្រាប់បាល់នាំមុខក្នុងការប្រកួតនេះដោយកីឡាករ Enis Bardhi​ នៅនាទីទី១៧ មុនពេលក្រុមភ្ញៀវ Atletico បានរកគ្រាប់​បាល់វាយ​បកតាមស្មើវិញ ជាមួយនឹងការ​វាយ​បករបស់ កីឡាករ Marcos Llorente នៅនាទីទី៣៧ ។

Image result for at madrid vs levante

លទ្ធផលនេះមិនត្រឹមតែផ្តល់ភាពខកចិត្តសម្រាប់ក្រុមលោក Diego Simeone ដែលបច្ចុប្បន្នមាន​ពិន្ទុ​៥៥ ក្នុងតារាងប៉ុណ្ណោះទេ តែវាបានផ្តល់ ក្តីសង្ឃឹមបន្ថែមទៀតដល់គូប្រជែងធំបំផុត​របស់ពួកគេ​គឺក្រុម​ការពារ​តំ​ណែងជើងឯកអេស្បាញ Real Madrid ដែលមានគម្លាត៦ពិន្ទុប៉ុណ្ណោះនិង Barcelona ៩ពិន្ទុប៉ុណ្ណោះ៕

ប្រភពព័ត៍មាន៖ BBC