បរទេស៖ ខ្សែប្រយុទ្ធ Marcus Rashford កំពុងតែខិតយ៉ាងប្រកៀកក្នុងការតាមស្មើកំនត់ត្រាវីរបុរសក្រុមបិសាចក្រហម Man Utd លោក Bobby Charlton ក្នុងរយៈពេល ៥៦ ឆ្នាំ បន្ទាប់ពីរកគ្រាប់បាល់ពេលប្រកួតជាមួយ Real Sociedad នៅក្របខណ្ឌ Europa League វគ្គ៣២ក្រុមចុងក្រោយ ។
កីឡាករសញ្ជាតិអង់គ្លេសវ័យ ២៣ ឆ្នាំពេលនេះរកបាន ១៧ គ្រាប់ ពីការបង្ហាញខ្លួន ៣២ លើកក្នុងរដូវកាលនេះ សរុប៧គ្រាប់នៅពានអឺរ៉ុប (១គ្រាប់នៅ Europa League និង ៦គ្រាប់ក្នុងវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League នៅរដូវកាល២០២០-២០២១)។ មានន័យថា Sir Bobby Charlton គឺជាកីឡាករអង់គ្លេសចុងក្រោយគេដែលធ្លាប់រកបានគ្រាប់បាល់ ៨ គ្រាប់ក្នុងការប្រកួតពានរង្វាន់នេះនៅចន្លោះឆ្នាំ១៩៦៤-១៩៦៥ ។
ផ្ទុយទៅវិញ Erling Haaland មិនមែនជាកីឡាក Man Utd តែកំពុងលេងអោយក្រុម Dortmund ដែលរកបាន៨ គ្រាប់លើស Rashford បន្ទាប់ពីការប្រកួត Champions League វគ្គ ១៦ក្រុមចុងក្រោយពេលរកគ្រាប់បាល់២គ្រាប់ផ្តួល Sevilla កាលពីថ្ងៃពុធ៕
ប្រភពព័ត៍មាន៖ Goal