បរទេស៖ គ្រូបង្វឹក Chelsea លោក Thomas Tuchel កំពុងសម្លឹងរកជ័យជម្នះពេលប៉ះក្រុម Southampton នៅចុងសប្តាហ៍នេះដើម្បីតាមកំណត់ត្រារបស់លោក Carlo Ancelotti នៅ Chelsea កាលពីឆ្នាំ២០០៩ដោយអាចយកឈ្នះ៣ប្រកួតក្រៅដីជាប់ៗគ្នាក្រោយពីឡើងកាន់តំណែង។

Image result for thomas tuchel chelsea

ក្លឹប Chelsea បានបង្ហាញទម្រង់លេងដ៏គួរអោយចាប់អារម្មណ៍ខ្លាំងក្រោយពីតែងតាំងលោក Thomas Tuchel ធ្វើជាអ្នកចាត់ការទូទៅរបស់ខ្លួន ដោយ៦ប្រកួតចុងក្រោយរបស់ពួកគេអាចរកជ័យជម្នះបាន៥ដង និងស្មើម្តង។ ក្លឹប Chelsea បានផ្តួលក្រុម Hotspur និង Sheffield ក្រៅដីរួចហើយ ខណៈយប់ថ្ងៃសោរ៍នេះពួកគេនឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីរបស់ Southampton ហើយប្រសិនបើពួកគេអាចយកជ័យជម្នះបាននោះលោក Thomas Tuchel នឹងក្លាយជាគ្រូបង្វឹកដំបូងរបស់ក្លឹបដែលអាចឈ្នះការប្រកួតក្រៅដី៣លើកជាប់ៗគ្នា បន្ទាប់លោក Carlo Ancelotti ធ្លាប់ធ្វើវាបានកាលពីឆ្នាំ២០០៩។

Image result for thomas tuchel chelsea

Chelsea ទើបតែបានផ្តួលក្រុម Newcastle កាលពីដើមសប្តាហ៍កន្លងដោយលទ្ធផល២ទល់នឹង០ ដោយការរកគ្រាប់ដោយខ្សែប្រយុទ្ធ Timo Werner និង Oliver Giroud។ ក្លឹប Chelsea បច្ចុប្បន្នកំពុងស្ថិតនៅលេខ៤ដោយតាមពីក្រោយដោយ West Ham ប៉ុន្តែពួកគេខុសគ្នាពីក្រុមលេខ២ Manchester United តែ៤ពិន្ទុប៉ុណ្ណោះ៕

 

ប្រភពព័ត៍មាន៖ Sportsmole