បរទេស៖ ក្លឹប Manchester United ត្រូវគេរាយការណ៍ថានឹងយល់ព្រមស្តាប់នៅសំណើរទាំងអស់លើខ្សែការពារ Phil Jones នាពេលទីផ្សារដោះដូររដូវក្តៅខាងមុខនេះ។

Phil Jones to leave Manchester United this summer?

ក្លឹបបិសាចក្រហម Manchester United កំពុងសម្លឹងមើលរកខ្សែការពារដើម្បីយកមកពង្រឹងក្រុមរបស់ខ្លួនបន្ថែមទៀតនៅរដូវកាលក្រោយនេះ ដោយ Ole Gunnar Solskjaer ចង់បានកីឡាករដែលប្រើប្រាស់ជើងឆ្វេង។

Image result for phil jones and ole

បើយោងទៅតាម ESPN បានអោយដឹងថាប្រសិនបើក្លឹប Man United ជោគជ័យអាចនាំយកគោលដៅរបស់ខ្លួននាទីផ្សារដោះដូរកីឡាករខាងមុខនេះ នោះពួកគេនឹងគិតពិចារណាអនុញ្ញាតអោយ Phil Jones ចាកចេញជាមិនខាន។ ខ្សែការពារវ័យ២៩ឆ្នាំរូបនេះទើបតែបានចុះកុងត្រាថ្មីជាមួយនឹងក្លឹបកាលពីខែកុម្ភៈឆ្នាំ២០១៩ប៉ុណ្ណោះ ដោយកុងត្រារបស់គេបច្ចុប្បន្ននៅសល់រយៈពេល២ឆ្នាំទៀត។ ប៉ុន្តែរូបគេខកខានមិនបានបង្ហាញអោយក្លឹប Manchester United ទាល់តែសោះតាំងតែពីខែមករាឆ្នាំ២០២០មក ដោយសារតែបញ្ហារបួស៕

 

ប្រភពព័ត៍មាន៖ Sportsmole