បរទេស៖ ក្លឹប Paris Saint-Germain ត្រូវបានគេរាយការណ៍ថាបានដាក់ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបមាន់ខ្នាយមាស់ Tottenham Hotspur កីឡាករ Harry Kane ជាគោលដៅទីមួយរបស់ពួកគេនាទីផ្សារដោះដូរកីឡាករខាងមុខ។
លោក Pochettino ដែលជាអ្នកចាត់ការទូទៅរបស់ក្លឹប PSG នាពេលបច្ចុប្បន្ននេះត្រូវបានគេបង្ហើបអោយដឹងថាអាចនឹងនាំយកអតីតកូនក្រុមរបស់ខ្លួន Harry Kane មកកាន់ទឹកដី Parc des Princes នៅរដូវកាលក្រោយ។
Dele និង Hugo Lloris សុទ្ធតែជាកីឡាករដែលមានពាក្យចរចាមរាមថានឹងមកជួបជុំជាមួយនឹងលោក Mauricio Pochettino សារជាថ្មី ប៉ុន្តែបើតាមសារព័ត៍មាន The Mirror បានអោយដឹងថាលោក Pochettino ចង់អោយក្លឹប PSG ចំណាយធំទៅលើខ្សែប្រយុទ្ធ Harry Kane វិញ ព្រោះអនាគតរបស់ខ្សែប្រយុទ្ធ Neymar JR និង Kylian Mbappe នៅមិនទាន់មានភាពប្រាកដវិជ្ជានៅឡើយទេ៕
ប្រភពព័ត៍មាន៖ Sportsmole