បរទេស៖ លោក Pep Guardiola លើកឡើងថារាល់កីឡាករដែលមានស្នាដៃបំបែកឯតទគ្គកម្មថ្មីៗដល់ក្លិប Man City ស័ក្តសមនឹងទទួលបានការលើកទឹកចិត្តបន្តកិច្ចសន្យាថ្មីជាច្រើនឆ្នាំបន្តទៀត បើទោះបីជាមានកីឡាករ មួយចំនួនអាចនឹងចាកចេញពេលបញ្ចប់រដូវកាលយ៉ាងណាក៏ដោយ។
អ្នកចាត់ការទូទៅសញ្ជាតិអេស្បាញរូបនេះមានបំណងបង្កើនទំនាក់ទំនងជាមួយកីឡាករទ្វេរដងបន្ថែមទៀតនាពេលបច្ចុប្បន្នដើម្បីរៀបចំផែនការនាពេលអនាគតមុនពេលធ្វើដំណើរទៅកាន់កីឡដ្ឋាន Emirates ។
Man City និងត្រូវធ្វើដំនើរទៅសួរសុខទុក្ខគូប្រជែងគឺក្រុមកាំភ្លើងធំ Arsenal នៅថ្ងៃអាទិត្យដើម្បីសម្លឹងឃើញឪកាសបង្កើតកំនត់ត្រាជ័យជម្នះ ១៧ លើកជាប់ៗគ្នានៅសប្តាហ៏ទី២៥។ មួយវិញទៀតវាជាពេលវេលាដែលក្រុមមេឃខៀវមានឪកាសបង្កើនគម្លាតដល់ទៅ ១០ពិន្ទុលើក្រុម Leicester និង Man Utd ផងដែរ៕
ប្រភពព័ត៍មាន៖ Sportsmole