បរទេស៖ Paris Saint-Germain បាន​រងឥទ្ធិ​ពល​ពី​ការប្រកួតក្រប​ខ័ណ្ឌ Champions League ខណៈ​ដែលការ​រង​បរា​ជ័យ​ក្នុងលទ្ធ​ផល ២-០ ពេល​ប្រកួត​ជាមួយនឹង Monaco អតីត​ក្រុមរ​បស់​ខ្សែ​ប្រយុទ្ធ Kylian Mbappe កាលពីថ្ងៃ​អាទិត្យ បាន​ប៉ះ​ពាល់​ដល់​ក្តីសង្ឃឹម​នៃការ​ប្រជែង​ពាន Ligue 1 ក្រោយពី​ Lille បាន​ដណ្តើម​យក​​លេខ​១​លើ​តារាង​វិញ​។

គ្រាប់បាល់​ស៊ុត​បញ្ចូល​ទីនៅ​តង់​នីមួយ​ៗ ពីកីឡាករ Sofiane Diop និង Guillermo Maripan បាន​ជួយ​ឲ្យ​ក្រុម Monaco ដណ្តើម​បាន​ពិន្ទុ​នៅលើ​ទឹកដីក្រុម PSG ដើម្បី​បន្ត​កំណត់​នៃ​ការមិនស្គាល់​ចាញ់​រហូ​តដល់​ទៅ​១១ប្រកួត និង​ជួយ​ឲ្យ​ពួក​គេ​ដេញតាមពីក្រោយក្រុម​ឈរលេខ​៣​ត្រឹម​តែ២ពិន្ទុ​ប៉ុណ្ណោះ​។ ស្រប​ពេល​ដែល​ក្រុម Monaco នៅ​តែ​ស្ថិត​ក្នុង​ការ​ប្រជែង​ដណ្តើម​យកកៅអី​ក្នុងក្រប​ខ័ណ្ឌ Champions League ក្រុម PSG កំពុង​តែ​ដេញតាមពីក្រោយក្រុម Lyon ១ពិន្ទុ ហើយ​៤ពិន្ទុ​តាមពីក្រោយ Lille ដែល​បាន​ដណ្តើម​ចំណាត់​ថ្នាក់​លេខ​១ត្រលប់មក​វិញ កាលពីថ្ងៃអាទិត្យ ក្រោយពី​បានផ្តួល​ក្រុម Lorient ៤-១​។

Soccer Football – Ligue 1 – Paris St Germain v AS Monaco – Parc des Princes, Paris, France – February 21, 2021 Paris St Germain’s Kylian Mbappe looks dejected REUTERS/Benoit Tessier

នេះ​គឺ​ជា​​រាត្រី​ដ៏ខក​ចិត្ត​សម្រាប់ PSG ខណៈ​ដែលពួកគេ​មិន​អាច​រក្សា​ភាពខ្លាំង​របស់​ខ្លួន​ពី​ការ​ប្រកួត​កាល​ពី​ពាក់​កណ្តាលសប្តាហ៍​មុន ដែលនៅពេលនោះពួកគេបានផ្តួលក្រុម Barcelona យ៉ាង​ចាស់​ដៃក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ ជើង​ទី​១ ដោយ Mbappe ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់ ក្នុង​ពេល​ពួកគេ​បានយកឈ្នះលើ​ ៤-១៕

ប្រភព​ព័ត៌​មាន៖ Channel news Asia