បរទេស៖ វីរបុរសរបស់ក្លឹបបិសាចក្រហម Manchester United លោក Paul Scholes បានសរសើរខ្សែបម្រើឆ្នើម Bruno Fernandes ក្រោយជួយក្រុងយកឈ្នះលើ Newcastle ដោយលទ្ធផល៣ទល់នឹង១។

Image result for paul scholes

Paul Scholes បាននិយាយក្នុងទូរទស្សន៍ BT Sport ថា «ពិតជាមានការរីកចម្រើនមែន, Ole បាននាំយកការវាយប្រហារពិតប្រាកដដល់ក្រុមនេះ ​ហើយវត្តមាន Bruno ពិតជាជះផឥទ្ធិពលដល់ក្រុមខ្លាំងណាស់។ មានតែ Salah តែម្នាក់ទេដែលអាចរកគ្រាបបាល់បានច្រើនជាងរូបគេនៅរដូវកាលនេះ។ ឥទ្ធិពលដែលគាត់មាននៅក្នុងក្រុមនេះពិតជាគួរអោយចាប់អារម្មណ៍ខ្លាំងណាស់ មុនមានវត្តមានរបស់គាត់ United គឺពិបាកក្នុងការបង្កើតឱកាសរកគ្រាប់បាល់ខ្លាំងណាស់»។

Image result for bruno fernandes

Scholes បន្តថា «គាត់មិនបានជួយក្រុមល្អឥតខ្ចោះមែនពេលប៉ះ Newcastle កាលពីយប់ថ្ងៃអាទិត្យ ប៉ុន្តែវាជាបទដ្ឋានដែលយើងរំពឹងពីគាត់ឥឡូវនេះ។ Assist បានម្តង ហើយអាចរកបានមួយគ្រាប់ទៀត, ការ Assist ខ្ញុំគិតថាគឺជាសំណាង ប៉ុន្តែគាត់ពិតជាធ្វើអោយក្រុមមួយផ្លាស់ប្តូរច្រើនខ្លាំងណាស់»៕

 

ប្រភពព័ត៍មាន៖ Sportsmole