បរទេស៖ Barcelona មិនអាចស្តារមុខមាត់ការប្រកួតនៅក្របខ័ណ្ឌ Champions League ក្រោយចាញ់ PSG ក្នុងលទ្ធផល ៤ទល់និង១កាលពីដើមសប្តាហ៏មុនក្រោយបានត្រឹមស្មើក្រុមភ្ញៀវ Cadiz ក្នុងលទ្ធផល ១ទល់និង១ កាលពីយប់ថ្ងៃអាទិត្យ។

Image result for barcelona vs cadiz

ខ្សែប្រយុទ្ធឆ្នើម Lionel Messi បានរកគ្រាប់បាល់បញ្ចូលទីលើកទី ៥០៦ ជាមួយការ​បង្ហាញ​ទម្រង់​លេងអោយ Barcelona នៅក្របខណ្ឌ La Liga ដោយបាល់ប៉េណាល់ទី១១ម៉ែត្រក្នុងតង់ទី ១ បន្ទាប់ពីកីឡាករ Pedri  បាន​ដួលក្នុងតំបន់គ្រោះថ្នាក់។ គ្រាប់បាល់តែ១គ្រាប់នាំមុខនៅនាទីទី៣២ សម្រាប់ក្រុមម្ចាស់ផ្ទះមិនអាចនាំមកនូវជ័យជំនះសម្រាប់ក្រុមបាន នោះទេ ខណៈមកដល់នាទីទី៨៩ កីឡាករក្រុមភ្ញៀវ Alex Fernandez មានឪកាសវាយបកតាមស្មើវិញ ក្រោយពី Clement Lenglet បង្កកំហុស។ជារឿងខកបំណងដល់ក្រុមលោក Ronald Koeman រកបាន៣ពិន្ទុដើម្បីបន្ត​ឪកាសប្រជែងពាន Li Liga ក្រោយបញ្ចប់ឪកាសឈ្នះ៧លើកចុងក្រោយជាប់ៗគ្នា។

Image result for barcelona vs cadiz

គិតត្រឹមសប្តាហ៏ទី២៣ Barcelona ឈរនៅចំណាត់ថ្នាក់ទី៣ មានគម្លាត៨ពិន្ទុពីក្រុម AT Madrid  ហើយពួកគេ​និងអាច​ធ្លាក់ចុះមកចំណាត់ថ្នាក់ទី៤ប្រសិនជា Sevilla ផ្តួល Osasuna នៅយប់ថ្ងៃច័ន្ទនេះ៕

ប្រភពព័ត៍មាន៖ BBC