បរទេស៖ ខ្សែ​ប្រយទ្ធ Cristiano Ronaldo បាន​ជួយ​ឲ្យ​ក្រុមសេះ​បង្កង់ Juventus ស្ថិត​ក្នុង​ការ​ប្រជែង​ដណ្តើម​ពាន​ក្រ​ប​ខ័ណ្ឌ Serie A កាលពីថ្ងៃ​ចន្ទ ខណៈ​ដែល​គ្រាប់បាល់​តែត​បញ្ចូល​ទី​យ៉ាងល្អ​ចំនួន​២​គ្រាប់របស់​គេ បាន​​ធ្វើ​ឲ្យ​ក្រុម​ម្ចាស់​ការ​ពារ​ជើង​ឯក​មួយនេះ ដណ្តើម​បាន​ជ័យ​ជម្នះក្នុងលទ្ធ​ផល ៣-០ លើ​ក្រុម​បាត​តារាង Crotone​។

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់ Ronaldo បាន​ស៊ុត​បាល់​បញ្ចូល​ទីទាំង​​​២​គ្រាប់គ្រា់​នោះ​នៅ​ជិត​បញ្ចប់​​តង់​ទី​១ ដើម្បី​​បំ​បែក​តំបន់​ការ​ពារ​ដ៏​រឹង​មាំ​របស់​ក្រុម Crotone និង​ជួយ​​ឲ្យក្រុម Juventus រក្សា​​ការ​ដេញ​តាមពីក្រោយ​ក្រុម​​កំពុង​នាំមុខ Inter Milan ចំនួន​៨ពិន្ទុ​។ កីឡាករ Weston McKennie បាន​បញ្ចប់​ការ​សង្ស័យ​ផ្សេង​ៗ​នៅ​ពាក់​កណ្តាល​តង់​ទី​២ នៅពេល​ដែល​រូប​គេ​បាន​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ទី​​យ៉ាងល្អ​។ ក្រុម​របស់​លោក Andear Pirlo បាន​ឡើង​ទៅ​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ​៣ ក្រោយពីក្រុម Roma ដែល​កំពុង​តែ​ដេញ​តាមពីក្រោយ​១ពិន្ទុ​ក្នុង​ចំណាត់​ថ្នាក់​លេខ​៤ ត្រឹម​តែ​អាច​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ នៅលើ​ទឹកដីក្រុម Benevento កាលពីថ្ងៃ​អាទិត្យ​។

ពួក​គេ​កំពុង​តែ​ដេញ​តាមពីក្រោយ​ក្រុម​ឈរលេខ​២ AC Milan ចំនួន​៤ពិន្ទុ ក្រោយពីក្រុម AC Milan បាន​រ​ង​បរា​ជ័យ​៣លើក​ក្នុង​ចំណោម​ការ​ប្រកួតលីក​៥​លើក​ចុងក្រោយ​របស់​ខ្លួន ក្នុងនោះ​រាប់​ញ្ចូល​ទាំង​ការ​ចាញ់​ក្រុម Inter Milan ក្នុងលទ្ធផល ៣-០ កាល​ពីថ្ងៃ​អាទិត្យ ផងដែរ​៕

ប្រភ​ព​ព័ត៌​មាន៖ Channel News Asia