បរទេស៖ ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាទំនងជាមិនចុះកុងត្រាយកខ្សែប្រយុទ្ធ Jadon Sancho មកកាន់ទឹកដី Old Trafford នាទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះទេ។

Man United 'put Jadon Sancho pursuit on hold'

ក្លឹប Manchester United បានព្យាយាមយ៉ាងខ្លាំងក្នុងការចុះហត្ថលេខាយកខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះកាលពីដើមរដូវកាល 2019/21 កន្លងទៅ ប៉ុន្តែដោយសារមានប៉ះបញ្ហាដោយការប៉ះពាល់ផ្នែកហិរញ្ញវត្ថុនៃការរីករាលដាលជំងឺកូវីត-១៩ផង និងក្លឹប Dortmund មិនព្រមបញ្ចុះតម្លៃផង ក៏បានធ្វើអោយពួកគេផ្លាស់ប្តូរចិត្តគំនិតវិញ។ Sancho នៅតែបន្តរក្សាទម្រង់លេងល្អគួរសមនៅរដូវកាលនេះដោយអាចរកបាន៧គ្រាប់ និង Assists បាន១១ដង ក្នុងក្របខណ្ឌ Bundesliga និង Champions League ទោះបីជាដើមរដូវកាលរូបគេពុំសូវបញ្ហាទម្រង់លេងគួរអោយចាប់អារម្មណ៍ក៏ដោយ។

Jadon Sancho mocked up in new Man Utd kit as fans demand transfer  announcement | Football | Sport | Express.co.uk

បើយោងទៅតាមសារព័ត៍មាន The Athletic បានអោយដឹងថា លោក Ole Gunnar Solskjaer ទំនងជាផ្តោតសំខាន់លើការស្វែករកខ្សែការពារថ្មី និងខ្សែប្រយុទ្ធកណ្តាលឆ្នើមជាមុនសិន មុននឹងសម្រេចចិត្តលើកីឡាករ Jadon Sancho៕

 

ប្រភពព័ត៍មាន៖ Sportsmole