បរទេស៖ ការ​ស៊ុត​បាល់​បក​រំលង​ក្បាល ឬ​ផ្កាប់​ចានយ៉ាងល្អ​​របស់​ខ្សែ​ប្រយុទ្ធ Olivier Giroud បាន​បំ​បែក​តំបន់​ការ​ពារ​ដ៏​រឹងមាំ​របស់​ក្រុម Atletico Madrid និង​ជួយ​ឲ្យក្រុម Chelsea ទទួល​បាន​គ្រាប់បាល់​ក្រៅដី​ដ៏សំខាន់​១​គ្រាប់ ខណៈ​ដែល​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ១-០ បាន​ជួយ​ឲ្យ​ក្រុម​របស់​លោក Thomas Tuchel មាន​ប្រៀប​ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ​។

ការ​ស៊ុត​បាល់​​បញ្ចូល​ទី​យ៉ាល្អ​របស់ Giroud ដំបូង​ឡើយ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​បាល់ Offside ប៉ុន្តែ បាន​សម្រេច​យក​ជាផ្លូវ​ការ​វិញ ក្រោយពីការ​ត្រួតពិនិត្យ​វីដេ​អូ​ជំនួយ​ការ​អាជ្ញា​កណ្តាល បាន​បង្ហាញ​ថា Mario Hermoso បាន​ប៉ះ​បាល់ ដែល​ផ្តល់​ការ​ខកចិត្ត​ដ៏ធំមួយ​សម្រាប់​ក្រុម Atletico តែម្តង​។ ក្រុម​របស់​លោក Diego Simeone បាន​បង្ហាញ​ពី​កម្រិតលេង​យ៉ាងល្អ​រឹ​ង​មាំ​នៅក្នុង​តំបន់​ការ​ពារ ប៉ុន្តែ គ្រាប់បាល់​របស់ Giroud មានន័យ​ថា ពួក​គេ​ត្រូវ​តែ​រក​ឲ្យ​បាន​គ្រាប់បាល់ក្នុង​ទីក្រុង​ឡុងដ៍ នៅ​ថ្ងៃ​ទី​១៧ ខែមីនា ប្រសិន​បើ​ពួក​គេ​ចង់​គេចផុត​ពីការ​ធ្លាក់​ចេញ​។

ស្រប​ពេល​ជាមួយ​គញនា​នេះ ក្រុម Chelsea បាន​ឆ្លង​ផុត​ការ​ប្រកួត​ដ៏ធំ​បំផុត​របស់ខ្លួន បើ​គិត​ចាប់​តាំងពី​លោក Tuchel ត្រូវ​បាន​​តែង​តាំង​ជា​គ្រូបង្វឹក​កាលពី​ចុង​ខែ​មករា ខណៈ​ដែលពួកគេ​បាន​ជួប​កំណត់ត្រា​យ៉ាងល្អ​ក្នុង Premier League ក៏ដូច​ជា​ក្នុង​ក្រប​ខ័ណ្ឌ​អឺ​រ៉ុប​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia