បរទេស៖ ខ្សែប្រយុទ្ធជើងចាស់ក្លឹប Man City កីឡាករ Sergio Aguero ត្រូវបានក្លឹបនៅអឺរ៉ុបចំនួន ៤កំពុងទាក់ទង ក្រោយពីកិច្ចសន្យារបស់ខ្លួននិងផុតកំណត់នៅពេលបញ្ចប់រដូវកាលនេះ។​ កីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះទទួលបានជោគជ័យបំផុតក្រោយពីជួយអោយក្រុមមេឃខៀវឈ្នះជើងឯក Premier League បួនសម័យកាល។

Guardiola says Manchester City will have "fair talks" with Aguero over his  future | Goal.com

គេហទំព័រ The Mirror បានចុះផ្សាយថាក្លឹបកំពូល ៗ ចំនួន ៤ នៅអឺរ៉ុបគឺ Barcelona, ​​Paris Saint-Germain, Juventus និង Inter Milan សុទ្ធតែមានការទំនាក់ទំនងជាមួយកីឡាករវ័យ ៣២ ឆ្នាំរូបនេះ។ ​ទោះយ៉ាងណា​ប្រភព​ខាងលើលើកឡើងថា Aguero ចង់បន្តអាជីពនៅអឺរ៉ុបផ្អែកលើស្ថានភាព​ជាក់ស្តែងយ៉ាង​ហោច​ណាស់​២ឆ្នាំ​ទៀតតែក៏បើកចំហរឪកាសវិលត្រលប់ទៅស្រុកកំណើត​វិញជាមួយក្លឹប​ Independent ផងដែរ។

Sergio Agüero faces fitness test for Manchester City's Marseille game |  Sergio Agüero | The Guardian

រដូវកាលនេះកីឡាករដែលមានកំនត់ត្រារកគ្រាប់បាល់បានច្រើនបំផុតអោយក្លឹប លេងមិនបានសមប្រកបនោះទេ ដោយជួបបញ្ហារបួស ខណៈពិភពបាល់ទាត់ត្រូវរង​កា​រ​រំខាន​ដោយមេរោគកូវីត-១៩ហើយរដូ្វកាលនេះរូបគេចូល​លេង​បាន ៩ ប្រកួតប៉ុណ្ណោះនិងស៊ុតបញ្ចូលទីបាន ២ គ្រាប់​នៅក្របខណ្ឌ  Champions League ៕

 

ប្រភពព័ត័មាន៖ Sportsmole