បរទេស៖ Sergio Aguero នឹង​ត្រូវ​ពិនិត្យសុខភាព​បេះដូង ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ដើម្បី​កំណត់​ពី​មូលហេតុ​ដែល​​គាត់​មានអការៈឈឺ​​ដើម​ទ្រូងពិបាកដកដង្ហើម​អំឡុង​ពេល​ប្រកួតពានរង្វាន់ La Liga នៅ​ថ្ងៃ​សៅរ៍​ក្នុងលទ្ធផល​ស្មើគ្នាជាមួយក្រុមDeportivo  Alaves។កីឡាករអន្តរជាតិអាហ្សង់ទីន​ត្រូវ​បានបញ្ជូនចេញពី ទីលាននៅនាទីទី ៤២ នៃការប្រកួតតង់ទី១ដើម្បីសង្គ្រោះជីវិត ។

Sergio Aguero: Barcelona striker out for three months after suffering chest  pains | Football News | Sky Sports

អតីតខ្សែប្រយុទ្ធប្រវត្តិសាស្រ្កក្រុមMan.City ត្រូវបានគេហទំព័រ ​​Marcaអេស្បាញចុះផ្សាយថាៈកីឡាករអន្តរជាតិ អាមេរិកខាងត្បូងរូបនេះកំពុង ‘ស្ថិតក្រោមការឃ្លាំមើល ពីក្រុមគ្រូពេទ្យជំនាញក្នុងរយៈពេលពីរបីថ្ងៃចុងក្រោយនេះ​យ៉ា​ងយកចិត្តទុកដាក់បំផុត។ប្រភពខាងលើបន្តថាៈ ការបន្តតាមដានសុខភាព​បេះដូង​និងប្រព័ន្ធផ្លូវដង្ហើម និងត្រូវ​ធ្វើអោយប្រាកដពីមូលហេតុ ដ៏រាបណាក្លឹបក៏ នឹងមិនអនុញ្ញាតឱ្យកីឡាករវ័យ ៣៣ ឆ្នាំសញ្ជាតិអាហ្សង់ទីនរូបនេះ​វិលត្រឡប់មកកាន់ទីលានវិញឡើយ។

Sergio Aguero feeling 'calm' after being hospitalised with chest pains -  Manchester Evening News

Aguero បានខកខានការចាប់ផ្តើមយុទ្ធនាការជួយក្រុមរដូវកាលថ្មី  ជាមួយនឹងបញ្ហាកំភួនជើង ប៉ុន្តែបានបង្ហាញ​ខ្លួន​ក្នុងការប្រកួត ៥ លើកចុងក្រោយរប៉ុន្តែ បានស៊ុតបញ្ចូលទីគ្រាប់បាល់លើកដំបូងក្នុងជំនួបEl-Clasico ពេល​ជួប Real Madrid កាលពីចុងសប្តាហ៍មុន៕

 

ប្រភពព័ត៍មាន៖ Sportsmole