បរទេស៖ Sergio Aguero នឹងប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់នៅថ្ងៃពុធខាងមុខនេះ។ កីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះខកខានបង្ហាញខ្លួនឱ្យក្លឹប Barcelona ចាប់តាំងពីចុងខែតុលាមកម្ល៉េះ បន្ទាប់ពីត្រូវបានប្តូរចេញភ្លាមៗពេលលេងទល់នឹងក្រុម Alaves ក្នុងក្របខ័ណ្ឌ La Liga ដោយសារតែមានការឈឺចាប់ទ្រូង និងពិបាកដកដង្ហើម។

Barcelona: Sergio Aguero retires from football due to heart problems | Marca

ដំបូងឡើយ Aguero ត្រូវ​បាន​គេ​រំពឹង​ថា​ អាចនឹង​ចំណាយ​ពេល​បី​ខែ​នៅ​ក្រៅ​ទីលាន ដោយ​ត្រូវ​ការ ការតាម​ដាន​យ៉ាង​ដិតដល់​ដោយ​អ្នក​ជំនាញ​វេជ្ជសាស្រ្ដ ប៉ុន្តែប្រភពថ្មីៗ នេះបានះអះអាងថា Aguero នឹងត្រូវបង្ខំចិត្តចូលនិវត្តន៍តែម្តង។

Kun Agüero | 2021/2022 player page | Forward | FC Barcelona Official website

ទោះបីជាយ៉ាងណាក៏ដោយ បើតាមអ្នកសារព័ត៌មាន Emilio Perez de Rozas បានអះអាងថា ក្លឹប FC Barcelona នឹងមានសេចក្តីប្រកាសមួយនៅថ្ងៃពុធនេះ ដែលបញ្ជាក់ថា ខ្សែប្រយុទ្ធ Kun Aguero នឹងចូលនិវត្តន៍ ដោយសារបញ្ហាបេះដូងរបស់គាត់៕

 

ប្រភពព័ត៍មាន៖ Sportsmole