បរទេស៖ Lionel Messi រកបានគ្រាប់បាល់ពីរគ្រាប់ជួយអោយម្ចាស់ផ្ទះ Barcelona បំបាក់ក្រុមភ្ញៀវ Elche ក្នុងលទ្ធផល ៣ទល់និង០ ដើម្បីបង្កើនគម្លាតខិតកាន់កែកៀកត្រឹមតែ ៥ ពិន្ទុជាមួយក្រុមកំពូលតារាង Atletico Madrid និងមានចំណាត់ថ្នាក់លេខ៣គិតត្រឹមសប្តាហ៏ទី២៤។

ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនមានឪកាសសរកបានគ្រាប់បាល់បើកឆាកក្រោយលេង២ ប៉ះជាមួយមិត្តរួមក្រុម Martin Braithwaite នៅនាទីទី៤៨ ចូលដល់តង់ទី២។ ប្រធានក្រុមវ័យ ៣៣ ឆ្នាំរូបនេះមានឪកាសបន្ថែមគ្រាប់បាល់ទី២ នៅនាទីទី៧៣ ក្រោយមកទៀតបន្ទាប់ពីការបញ្ចូនបាល់របស់ Frenkie de Jong មុនពេល Jordi Alba បន្ថែមគ្រាប់បាល់ទី៣ក្រោយការតែតបញ្ចូនរបស់ Braithwaite ។

គួរបញ្ជាក់ថាគ្រាប់បាល់២គ្រាប់របស់ Messi នាំអោយរូបគេក្លាយជាកីឡាករដែលរកគ្រាប់បាល់ La Liga ដោយរកបាន ១៨ គ្រាប់គឺច្រើនជាងអតីតមិត្តរួមក្រុម Luis Suarezដែលកំពុងលេងអោយ At Madrid រកបានត្រឹមតែ១៦គ្រាប់ប៉ុណ្ណោះ ។ទោះយ៉ាងណាក្រុមលេខ៤ Sevilla និងអាចដណ្តើមយកចំណាត់ថ្នាក់ទី៣មកវិញប្រសិនជាពួកគេឈ្នះការប្រកួត បន្ទាប់ព្រោះតែក្រុមលោកJulen Lopetegui មាន១ប្រកួតនៅក្នុងដៃគិតត្រឹមសប្តាហ៏ទី២៣៕
ប្រភពព័ត៍មាន៖ BBC
