បរទេស៖ អ្នកចាត់ការទូទៅក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer នៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់​លើកីឡា Erling Haaland ដោយរូបលោកមិនមានហេតុផលបោះបង់ការតាមប្រម៉ាញ់កីឡាករBorussia Dortmund នេះផុតពីក្រសែភ្នែកនោះទេ។

Erling Haaland fit for UCL clash despite missing Bielefeld win through  injury

លោក Soskjaer បានបញ្ជាក់ប្រាប់យ៉ាងខ្លីថា៖ «ខ្ញុំនៅតែទាក់ទងគាត់ Haaland​ ពេលនេះបានត្រឹមជូនពរអោយគាត់រីករាយនិងជោគជ័យជាមួយក្រុមដែលរូបគេកំពុងលេង។ ដូច្នេះ រង់ចាំមើលទៅពេលអនាគតទាំងអស់គ្នាបន្តទៀត»។​ ខ្សែប្រយុទ្ធកំពុងឡើងជើងមានវ័យ ២០នសញ្ជាតិន័រវេ រូបនេះបានបង្ហាញទម្រង់​លេងធ្វើអោយ​រម្ជួយ​ពិភព​បាល់​ទាត់​ជាខ្លាំងរយៈពេល២ឆ្នាំចុងក្រោយនេះ ពោលគឺចាប់តាំងពីចាកចេញពីក្រុម Red Bull Salzburg  នៅលីក​កំពូល​អូទ្រីសមកកាន់ក្លឹបយក្សអាឡឺម៉ង់ Dortmund រួចមក។

New Erling Haaland transfer admission made by Ole Gunnar Solskjaer amid Man  Utd interest - Mirror Online

គួរបញ្ជាក់ថា Haaland គឺជាកូនប្រុសរបស់លោក Alf-Inged ដែលជាមិត្តរួមក្រុមជម្រើសជាតិន័រវេ និងធ្លាប់ជាអតីតកីឡាករ Man City ទាំងពីរនាក់ក៏ធ្លាប់រួមការងារជាមួយគ្នានៅក្រុម Molde ជាមួយគ្នាកន្លងមកដូច្នេះ​ហើយ​លោក​ Solskjaer មានជំនឿថានឹងអាចបញ្ចុះបញ្ចូល Haaland ផ្លាស់មក Old Trafford  បាន ប៉ុន្តែទីបំផុតរូបគេ​សម្រេច​ជ្រើស​រើស​ក្លឹប Dortmund ជំនួសវិញ៕

 

ប្រភពព័ត៍មាន៖ Sportsmole