បរទេស៖ លោក Thomas Tuchel សារភាពថារូបលោកដឹងច្បាស់អំពីក្លឹប Manchester United មុននឹងជួបគ្នានៅចុងសប្តាហ៍នេះ។ លោក ​Thomas Tuchel បានជួបក្រុម Man United ពីរលើករួចមកហើយនៅរដូវកាលនេះក្នុងក្របខណ្ឌ Champions League វគ្គ Group Stage កាលលោកនៅដឹកនាំក្លឹប Paris Saint-Germain។

PSG coach Thomas Tuchel praises Manchester United manager Ole Gunnar  Solskjaer - Manchester Evening News

 

លោក Tuchel បាននិយាយក្នុងសន្និសីទសារព័ត៌មាន ថា៖ «វាជួយបានច្រើនណាស់ប្រសិនបើអ្នកយល់ពីស្ទាយលេង ភាពខ្លាំង និងភាពខ្សោយ។ ពួកយើងពិតជាចាប់អារម្មណ៍នឹងស្ទាយដែលពួកគេលេង ហើយនឹងចន្លោះដែលពួកគេចង់ធ្វើអោយពួកយើងឈឺចាប់, ព្រមទាំងកម្លាំងបុគ្គល ហើយនិងកម្លាំងជាក្រុមរបស់ពួកគេ វានឹងធ្វើអោយយើងរៀបចំបានកាន់តែល្អ។ ​ពួកគេចូលចិត្តបង្កើតចន្លោះ និងប្រើយុទ្ធសាស្ត្រវាយបក។ ពួកគេចូលចិត្តប្រើលឿនរបស់ពួកគេ ដើម្បីទាញយកលឿនរបស់ពួកយើង។ ពួកគេគឺជាក្រុមខ្លាំងដែលមានប្រព័ន្ធការពារដ៏ក្រាស់ ហើយទាំងអស់នេះនឹងក្លាយជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ពួកយើង»។

Ole Gunnar Solskjaer outsmarted by Thomas Tuchel as Man United slump vs.  classy PSG

លោក Tuchel បន្តថា៖ «វានៅមានរឿងច្រើនដែលពួកយើងត្រូវធ្វើ ប៉ុន្តែពួកយើងកំពុងតែធ្វើបានយ៉ាងល្អ ហើយវានឹងក្លាយជាការប្រកួតប្រជែងដ៏ធំសម្រាប់ពួកយើង ហើយវានឹងក្លាយជាការប្រកួតប្រជែងដ៏ធំមួយ និងជាលើកដំបូងដែលបានផ្តួលពួកគេនៅក្នុងការប្រកួតក្រៅដីនៃក្របខ័ណ្ឌ Premier League»៕

 

ប្រភពព័ត៍មាន៖ One Football