បរទេស៖ លោក Thomas Tuchel គ្រូបង្វឹក់របស់ Chelsea គិតថា Bruno Fernandes គឺជាខ្សែបម្រើល្អបំផុតម្នាក់នៅលើពិភពលោក ហើយថែមទាំងបានសារភាពរូបលោកធ្លាប់បានព្យាយាមចុះហត្ថលេខាលើខ្សែបម្រើរូបនេះថែមទៀតផងកាលរូបលោកនៅដឹកនាំក្លឹប Paris Saint-Germain។

Bruno Fernandes has made a stunning impact at Manchester United

ខ្សែបម្រើសញ្ជាតិព័រទុយហ្គាលរូបនេះបានបង្ហាញទម្រង់លេងរបស់ខ្លួនបានយ៉ាងអស្ចារ្យនៅរដូវកាលនេះ ដោយគិតត្រឹមពេលនេះរូបគេអាចរកបាន២២គ្រាប់ហើយក្នុងនាមជាខ្សែបម្រើ។ អោយលោក Tuchel បានបង្ហាញអោយដឹងថា Bruno Fernandes ស្ទើតែក្លាយទៅជាខ្សែបម្រើម្នាក់របស់ក្លឹប Paris St-Germain ទៅហើយក្រោយពីលោក Antero Henrique បានព្យាយាមចុះហត្ថលេខាលើខ្សែបម្រើរូបនេះ។

Thomas Tuchel reveals he wanted to sign Bruno Fernandes at PSG

លោក Tuchel និយាយថា៖ «ពួកយើងបានស្គាល់គាត់ (Bruno Fernandes) យ៉ាងសម្អិត ពីព្រោះតែនាយកផ្នែកកីឡាកររបស់ខ្ញុំដឹងពីគាត់ច្បាស់។ ដូចនេះពួកយើងក៏ចាប់ផ្តើមតាមដាន​គាត់ពីមួយប្រកួតទៅមួយប្រកួត ហើយពួកយើងបានព្យាយាមទាក់ទងទៅគាត់ដើម្បីធ្វើអោយកិច្ចព្រមព្រៀងមួយនេះកើតឡើង។​ ប៉ុ​ន្តែជាក់ស្តែងគាត់ក៏បានសម្រេចចិត្ត (ចូលរួមជាមួយ United) ហើយខ្ញុំមិនដែលបានទាក់ទងជាមួយគាត់ផ្ទាល់សម្បីតែម្តង។ វាពិតជាអាក្រក់សម្រាប់យើងខ្លាំងណាស់ដែលត្រូវលេងទល់នឹងគេ»៕

 

ប្រភពព័ត៍មាន៖ Sportsmole