បរទេស៖ កីឡាករ Lionel Messi បានរកគ្រាប់បាល់បញ្ចូលទីនិងបង្កើតឪកាសអោយមិត្តរួមក្រុម Ousmane Dembele រកបានគ្រាប់បាល់២គ្រាប់ក្នុងជំនួបទម្រង់លេងដ៏ល្អដើម្បីផ្តួលក្រុម Sevilla ដើម្បិខិតកាន់តែកៀកទៅក្រុមកំពូល តារាងលេខ១ Atletico Madrid ចំនួន ២ ពិន្ទុប៉ុណ្ណោះ ស្របពេលក្រុមលោក Diego Simeone មាន២ប្រកួត ក្នុងដៃ។

Sevilla vs Barcelona: Messi and Dembl keep Barcelona's hopes in LaLiga |  Football24 News English

លទ្ធផលនេះបាននាំក្រុម Sevilla របស់លោក Julien Lopetegui  ស្គាល់បរាជ័យជាលើកដំបូងក្នុង ១០ ប្រកួតចុងក្រោយសម្រាប់លីកក្នុងស្រុក។ គួរកត់សម្គាល់ថាគ្រាប់បាល់របស់ Messi គឺសរុបលើកទី៣៨ សម្រាប់រូបគេទាត់ចូលក្រុមSevilla ពោលគឺមាន ៦ គ្រាប់លើសការស៊ុតចូលក្លឹបដទៃទៀត។

Barcelona se impuso por 2-0 ante Sevilla por la LaLiga Santander |  DEPORTE-TOTAL | EL COMERCIO PERÚ

មួយវិញទៀតប្រធានក្រុម Barcelona រូបនេះបានបង្កើតកំនត់ ត្រារកគ្រាប់បាល់បញ្ចូលទីនៅក្របខណ្ឌ La Liga ចំនួនប្រាំបីប្រកួតជាប់ៗគ្នា និងសរុបចំនួន ១២ គ្រាប់ក្នុងកំឡុងពេលនៃការប្រកួតទាំងនោះ – ដែលជាកម្រិតដ៏ល្អបំផុតរបស់គាត់ក្នុងរយៈពេលពីរឆ្នាំ៕

ប្រភពព័ត៍មាន៖ BBC