បរទេស៖​ ក្រុមភ្ញៀវ Juventus មិនអាចធ្វើអ្វីក្រុមម្ចាស់ផ្ទះ Verona បាន សម្រាប់ការប្រកួតនៅសប្តាហ៏ទី២៣ ក្រោយ​បានត្រឹមទទួលលទ្ធផល១ទល់និង១កាលពីយប់ថ្ងៃសៅរ៏។

Juventus 1 - Hellas Verona 1: Initial reaction and random observations - Black & White & Read All Over

ការប្រកួតនេះបើទោះបីជា Cristiano Ronaldo រកគ្រាប់​បាល់​បញ្ចូលទីក្រោយការបញ្ជូនរបស់ Federico Chiesa ដែលជាគ្រាប់បាល់ទី ១៩ របស់ គាត់ក្នុងរដូវកាលនេះ ក៏នៅមិនអាចរក្សាការនាំមកដល់បញ្ចប់ការប្រកួតនោះទេ បន្ទាប់ពីកីឡាករ Antonin Barak រកបានគ្រាប់បាល់វាយបកតាមស្មើអោយក្រុមម្ចាស់ផ្ទះក្រោយការបង្កើតឪកាសរបស់កីឡាករ Darko Lazovic ។

Juventus 1 - Hellas Verona 1: Initial reaction and random observations - Black & White & Read All Over

ក្រុមការពារតំណែងជើងឯកអ៊ីតាលីបច្ចុប្បន្នមានគម្លាត ៧ ពិន្ទុពីក្រោយក្រុមកំពូលតារាង Inter Milan នឹង​​អាច​កើនគម្លាតដល់ ១០ ពិន្ទុប្រសិនពួកគេផ្តួលក្រុម Genoa នៅថ្ងៃអាទិត្យនេះ៕

ប្រភពព័ត៍មាន៖ BBC