បរទេស៖ អតីតកីឡាករជម្រើសជាតិអ៊ីតាលីលោក Antonio Cassano បានបញ្ចេញមតិយល់ឃើញថា Juventus​ មានកំហុស​ដែលចុះហត្ថលេខានាំយក Cristiano Ronaldo មករួមក្រុម​។

Cristiano Ronaldo: Juventus forward recovers from coronavirus | Football  News | Sky Sports

យ៉ាងណាមិញខ្សែប្រយុទ្ធស្លាបក្រុមជម្រើសជាតិព័រទុយហ្គាល់ រូបនេះបានចូលរួមជាមួយម្ចាស់ជើងឯកអ៊ីតាលីនៅឆ្នាំ ២០១៨ និងមានគោលបំណងធំគឺជួយ Juventus ឈ្នះពាន​ឆេមពានលីក។ ទោះបីជាយ៉ាងដូច្នេះគោលបំណងនោះនៅតែមិនទាន់សំរេចនៅឡើយទេ ស្របពេលអតីតខ្សែប្រយុទ្ធ Roma និង Real Madrid រូបនេះលើកឡើងថាវាជាកំហុសដែល Juventus ចុះហត្ថលេខានាំយកម្ចាស់ពានរង្វាន់ Ballon ៥ សម័យពី Real Madrid នាពេលនោះ។

4,993 Antonio Cassano Photos and Premium High Res Pictures - Getty Images

Cassano ត្រូវបានដកស្រង់សម្តីដោយគេទំព័រអ៊ីតាលីឈ្មោះ  Corriere dello Sport ថា៖ «Juventus អាច ឈ្នះពាន​ក្នុងស្រុក​(SerieA) ដោយគ្មានគាត់។ Ronaldo ដឹងពីរបៀបរកគ្រាប់បាល់ដោយបច្ចេកទេសជើងឆ្វេងមកប្រើជើងស្តាំ​និងការប្រើ​​បច្ចេក​ទេស​​​តែតនិងក្បាល។ មួយវិញទៀត លោក Andrea Pirlo គាត់ចង់អោយ​ Ronaldoបង្កការភ័យ​ខ្លាចដល់គូ​បដិបក្សនៅចន្លោះ​ខ្សែ​បន្ទាត់ គ្រោះថ្នាក់ប៉ុណ្ណោះ ដូច្នេះគាត់និងមិនមានឪកាសបង្កព្យុះភ្លៀង​នៅតំបន់​ប្រយុទ្ធ​បានច្រើននោះទេ។ វាលែងណា តែ Juventus​ និង​អាចឈ្នះពាន Champion League»៕

 

ប្រភពព័ត៍មាន៖ Goal