បរទេស៖ ក្រុម Atletico Madrid បានបង្កើនគម្លាតឈរនៅទីកំពូលតារាង La Liga ចំនួន ៥ពិន្ទុ ក្រោយផ្តួលម្ចាស់ផ្ទះ Villareal ក្នុងលទ្ធផល២ទល់និង០ សម្រាប់ការប្រកួតសប្តាហ៏ទី២៤របស់ខ្លួនកាលពីយប់ថ្ងៃអាទិត្យ។

Player Ratings: Atlético down Villarreal, extend league lead - Into the  Calderon

ក្រុមលោក Diego Simene កំពុងសម្លឹងឪកាសចង់ឈ្នះពានលីកកំពូលអេស្ប៉ាញលើកដំបូងក្រោយខកខាននគិតចាប់តាំងពីរដូវកាល ២០១៣-២០១៤ បានទៅមុនដោយសារមានគ្រាប់បាល់ស៊ុតបញ្ចូលទីខ្លួនឯងពីកីឡាករ Alfonso Pedraza របស់ក្រុម Villarreal។

Atletico Madrid respond to dip in form with statement victory at Villarreal  | Sports News,The Indian Express

លទ្ធផលជ័យជំនះនេះគឺក្រោយពីមិនដែលឈ្នះសោះ៣ប្រកួតចុងក្រោយជាប់គ្នាធ្វើឱ្យពួកគេមាន ៥ ពិន្ទុនាំមុខក្រុមលេខ ២ Barcelona និង ៦ ពិន្ទុនាំមុខ Real Madrid ដែល Atletico និងធ្វើជាម្ចាស់ផ្ទះក្នុងជំនួបរវាងក្លឹបរួមទីក្រុងនៅទឹកដី Wanda Metropolitano នៅថ្ងៃទី ៧ ខែមីនាខាងមុខនេះ។ទោះយ៉ាងណាក្រុមលោក Zinedine Zidane នឹងមាន​ឪកាស​ឡើងមកឈរនៅលេខរៀងទី ២ ប្រសិនបើពួកគេផ្តួល Real Sociedad នៅយប់ថ្ងៃច័ន្ទនេះបាន៕

ប្រភពព័ត៍មាន៖ BBC