បរទេស គ្រូបង្វឹកក្រុមមាន់ខ្នាយមាស Tottenham លោក Jose Mourinho បានលើកសរសើរកូនក្រុមរបស់ខ្លួនកីឡាករ Gareth Bale និងនៅតែមានសមត្ថភាពអាចលេងអោយក្រុមលំដាប់ពិភពលោកណាមួយនាពេលបច្ចុប្បន្នជាបន្តទៀត។
ការលើកឡើងរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះគឺបន្ទាប់ពីកីឡាករអន្តរជាតិវែលដែលក្រុម Tottenhamខ្ចីជើងពី Real Madrid រកបានគ្រាប់បាល់២គ្រាប់ដោយការបង្កើតឪកាសរបស់ Hueng Ming Son ក្នុងជំនួប ផ្តួលក្រុមភ្ញៀវ Burnley ក្នុងលទ្ធផល៤ទល់និង០ក្នុងការប្រកួតសប្តាហ៏ទី២៥នៅក្របខណ្ឌ Premier League កាលពីយប់ថ្ងៃអាទិត្យ។ពោលគឺក្រោយមិនបានចូលលេងទៀងទាត់២រដូវកាលចុងក្រោយនៅReal Madrid។
ការពិតកីឡាករវ័យ៣១ឆ្នាំរូបនេះចាប់ផ្តើមចូលលេងជម្រើសដំបូងបានតែ២ប្រកួតប៉ុណ្ណោះនៅក្របខណ្ឌ Premier League និងរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី៨គ្រាប់គ្រប់ក្របខណ្ឌប្រកួតទាំងអស់ព្រមទាំងបង្កើតឪកាសបញ្ចប់ទី៣ដងផងដែរ។ វាជាការឆ្លើយតបយ៉ាងវិជ្ជមានផ្ទុយ ពីការលើកឡើងរបស់ភ្នាក់ងារផ្ទាល់កីឡាករខ្សែបម្រើប្រយុទ្ធស្លាបឆ្វេងរូបនេះកាលពីថ្ងៃទី ១៧ ខែកុម្ភៈដោយបាននិយាយBale ចូលលេងមិនបាន លេងទៀងទាត់ទេព្រោះ គាត់ឈានដល់ទីបញ្ចប់នៃអាជីពក្នុងពេលឆាប់ៗខាងមុខនេះ៕
ប្រភពព័ត៍មាន៖ BBC