បរទេស៖ ក្រុមអធិរាជស Real Madrid និងស្វាគមន៏ការវិលត្រលប់កីឡាករឈុតធំ ៤ នាក់មកវិញបន្ថែមទៀតបន្ទាប់ពីបានប្រើប្រាស់កីឡាករឈុតធំត្រឹមតែ ១២ នាក់អស់ជាច្រើនសប្តាហ៍កន្លងមកនេះ។ កីឡាករទាំងបួនរូបនោះមានដូចជាៈ Odriozola, Marcelo, Valverde និង Rodrygo។
លោក Zinedine Zidane បានបញ្ចេញឈ្មោះកីឡាករផ្លូវការណ៏ ២១ នាក់សម្រាប់ការប្រកួតជាមួយក្រុម Real Sociedad សប្តាហ៏ទី២៥ នៅក្របខណ្ឌ La Liga នៅថ្ងៃច័ន្ទនាកីឡដ្ឋាន Alfredo Di Stefano។
អ្នកចាំទី: Courtois, Lunin និង Altube
ខ្សែការពារ៖ R. Varane, Nacho, Marcelo, Odriozola, F. Mendy និង Chust
ខ្សែបម្រើ៖ Kroos, Modrić, Casemiro, Valverde, Isco និង Arribas
ប្រយុទ្ធ ៖ Asensio, Lucas V. , Vini Jr. , Mariano, Rodrygo និង Hugo Duro