បរទេស៖ លោក Pep Guardiola បាន​បញ្ជាក់​ថា ក្រុម Manchester City មិនមែន​ពេល​កំ​ប្លែង​លេង​ជាមួយនឹងក្រុម​អ្នក​អធិប្បាយ​ឡើយ អំឡុង​ពេល​ពួក​គេ​កំពុង​ស្ថិតក្នុង​កម្រិត​​លេង​យ៉ាងល្អ​ឥត​ខ្ចោះឡើយ ខណៈ​ដែលក្រុម​កំពុង​នាំមុខ​លើ​​តារាង​ក្រប​ខ័ណ្ឌ Premier League សម្លឹង​រក​ការ​​ការ​ឈ្នះ​ពាន​​៤​ក្នុង​រដូវ​កាល​​តែ​មួយ​។

Man City បាន​បង្កើត​កំណត់ត្រា​​មួយ​សម្រាប់ក្រុម​ស្ថិតក្នុង​ក្រប​ខ័ណ្ឌ​កំពូល​របស់​អង់គ្លេស ក្រោយពី​បាន​កត់ត្រា​ជ័យ​ជម្នះ​២០​លើក​ជាប់​ៗ​​គ្នា ក្នុង​រាល់​យុទ្ធនា​ការ​ទាំង​អស់​។ នេះគឺ​ជា​ការ​ឈ្នះ​ជាប់​​ៗ​គ្នាដ៏​យូរ​បំផុត​លំ​ដាប់​ទី​២ ក្នុង​ចំណោម​ក្រុម​ស្ថិត​ក្នុង​​ក្រប​ខ័ណ្ឌលីក​កំពូល​ៗ​ទាំង​៥​របស់​ទ្វីប​អឺ​រ៉ុប ដោយ​តាម​តែ​ពីក្រោយក្រុម Bayern Munich ដែល​ឈ្នះ​២៣លើក​ជាប់​ៗ​គ្នា​ក្នុង​ឆ្នាំ​២០២០ និង​ក្រុម Real Madrid ដែល​ឈ្នះ​២២លើក​ជាប់​ៗ​គ្នា កាលពីឆ្នាំ​២០១៤ ប៉ុណ្ណោះ​។ Man City កំពុង​តែ​នាំមុខ​១២ពិន្ទុ​ដាច់​លើ​កំពូល​តារាង​ក្រប​ខ័ណ្ឌ Premier League ហើយ​នឹង​ត្រូវ​ប្រកួត​ដណ្តើម​ពាន League Cup វគ្គ​ផ្តាច់​ព្រ័ត្រ ជាមួយនឹងក្រុម Tottenham ខណៈ​ដែលពួកគេ​​ក៏កំពុង​តែ​ស្ថិ​តក្នុង​ការ​ប្រជែង​ពាន Champions League និង FA Cup ផង​ដែរ​។ ប៉ុន្តែ លោក Guardiola គ្រូបង្វឹក​របស់​ក្រុម Man City មិនចង់​ឲ្យ​ក្រុម​កីឡាករ​របស់​លោក​​បែក​អារម្មណ៍​ដោយ​សារ​តែ​ពាក្យ​សម្តី​សរសើរ​ ស្រប​ពេល​ត្រូវ​មាន​កម្ម​វិធី​ប្រកួត​ដ៏​មមាញឹក​នៅ​ចំពោះ​មុខ​ពួកគេ​ឡើយ​។

នៅ​មុន​ពេល​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Premier League ជាមួយនឹងក្រុម Wolves នៅ​រាត្រី​នេះ លោក Guardiola បាន​បញ្ជាក់​ថា៖ «យើង​គ្មាន​ពេល​ឡើយ​។ យើង​មាន​ការ​ប្រកួត​ជា​ច្រើន ដោយ​ត្រូវ​ប្រកួត​១លើក​រៀង​រាល់​​៣ថ្ងៃ​ម្តង ហេតុនេះ យើង​ត្រូវ​តេ​សម្រាក និង​គិត​ពី​ការ​ប្រកួត​បន្ទាប់​»​៕

 

ប្រភព​ព័ត៌​​មាន៖ Channel News Asia