បរទេស៖ Bruno Fernandes ត្រូវបានរងការរិះគន់បន្ទាប់ពីខកខានមិនបានបង្ហាញទម្រង់លេងជួយក្រុមក្នុងជំនួបដ៏ខកចិត្តជាមួយក្រុមម្ចាស់ផ្ទះ Chelsea ដែលជាការប្រកួតដ៏សំខាន់មួយទៀតនៅរដូវកាលនេះ។ គួរកត់សម្គាល់ថាកីឡាករអន្តរជាតិព័រទុយហ្កាល់បានក្លាយជាកីឡាករល្អបំផុតសម្រាប់ក្រុម Man Utd នៅរដូវកាលនេះជាមួយ និងការបង្កើតឱកាសស៊ុតបាល់ពិន័យ និងរកគ្រាប់បាល់ដោយខ្លួនឯងបានយ៉ាងល្អ។

ប៉ុន្តែទីបំផុតក្រុមលោក Ole Gunnar Solskjaer ដែលពឹងផ្អែកច្រើនបំផុតលើអតីតកីឡាករ Sporting រូបនេះមិនអាចជួយក្រុមផ្តួលក្រុម Chelsea ដើម្បីកាត់បន្ថយគម្លាតក្រុមកំពូលតារាង Man City នៅសប្តាហ៏ទី២៦បាននោះទេ។ លទ្ធផលបានត្រឹមស្មើនេះនាំអោយក្រុម Man Utd បង្កើនគម្លាតដល់ទៅ១២ពិន្ទុពីក្រុមលោក Pep Guardiola ដែលបានផ្តួលក្រុម West Ham កាលពីថ្ងៃសៅរ៏។

ខ្សែបម្រើ Bruno Fernandes នៅតែទទួលរងពាក្យរឹះគន់ពីសំណាក់វីរបុរសក្លឹប និងអ្នកគាំទ្រជាច្រើនបន្ទាប់ពីរូបគេនៅតែមិនអាចបង្ហាញទម្រង់លេងល្អរបស់ខ្លួនរាល់ជំនួបប៉ះក្រុមខ្លាំងៗម្តងៗ។ Ferdinand បង្កើតឪកាសបានតែ១លើកនិងមិនអាចស៊ុតសំដៅទីសូម្បី១គ្រាប់បាល់មួយវិញទៀតឪកាសនៃការគ្រប់គ្រងបាល់របស់រូបគេគឺបាត់បង់ដល់ទៅ២០ភាររយផងដែរ។ ក្នុងជំនួប ៧ ប្រកួតធំនៅ Premier League Fernandes រកបានគ្រាប់បាល់តែ១ គ្រាប់ប៉ុណ្ណោះពេល Man Utd ចាញ់TottenhaMm ៦-១ហើយក៏មិនអាចបង្កើតឪកាសបានសូម្បីតែ១ដង៕
ប្រភពព័ត៍មាន៖ Sportbible
