បរទេស៖ ខ្សែការពារឆ្វេងក្រុម Man Utd កីឡាករ Luke Shaw ព្រមទាំង Ole Gunnar Solskjaer នឹងមិនប្រឈមមុខ ការដាក់ទណ្ឌកម្មណាមួយជុំវិញការបញ្ចេញមតិរិះគន់ក្រោយពីការប្រកួតស្មើគ្នា០ទល់និង០ជាមួយក្រុមតោខៀវ Chelsea កាលពីយប់ថ្ងៃអាទិត្យនៅកីឡាដ្ឋាន Stamford Bridge។

What the f***? Ole Gunnar Solskjaer is ringing me": The Manchester United  fan who played for his hero - Manchester Evening News

Shaw បានបញ្ចេញមតិជាមួយប្រធានក្រុម Harry Maguire រិះគន់អាជ្ញាកណ្តាលដែលកាត់​សេចក្តី​ក្នុង​កា​រ​ប្រកួត​គឺលោក Stuart Attwell បន្ទាប់ពីការសម្រេច ផ្តល់បាល់ពិន័យ១១ម៉ែត្រក្រោយពីកីឡាករ Callum Hudson-Odoi ប៉ះដៃ​នៅតង់ទី១។

Manchester United defender Luke Shaw 'misheard' referee comments on Chelsea  penalty decision | The Independent

សម្រាប់លោក​ Solskjaer ផងដែរបានបញ្ចេញមតិនិយាយគាំទ្រដល់កូនក្រុមរបស់ខ្លួនផងដែរទាក់ទងបញ្ហានេះ ប៉ុន្តែសមាគមបាល់ទាត់អង់គ្លេសមិនសំរេចថានឹងដាក់ទណ្ឌកម្មទេព្រោះថាការអត្ថាធិប្បាយទាំងនោះមិនរំលោភលើ​ច្បាប់និងបទបញ្ញត្តិរបស់ខ្លួនឡើយ៕

 

ប្រភពព័ត៍មាន៖ Goal