បរទេស៖ ក្រុមបិសាចក្រហម Manchester United ត្រូវចំណាយប្រាក់ប្រមាណ ១០,០០០ ផោនទៅឱ្យក្រុមនៅលីកលំដាប់ទី៤ គឺ ក្រុម Carlisle United រាល់ពេលដែលអ្នកចាំទី Dean Henderson បង្ហាញខ្លួនចូលលេងជម្រើស១១នាក់ដំបូង។

Man United 'paying Carlisle £10,000 per Henderson appearance'

គួរបញ្ជាក់ថាអ្នកចាំទីវ័យ ២៣ ឆ្នាំរូបនេះបានចូលហ្វឹកហាត់ក្នុងនាមយុវជនថ្នាលជាមួយក្រុម Man Utd ចាប់តំាងពីអាយុ ១៤ ឆ្នាំពីក្លឹប Carlisle United កាលពីខែសីហាឆ្នាំ ២០១១ ជាមួយកិច្ចព្រមព្រៀងមួយនៅ​តែផ្តល់ផល​ប្រយោជន៏ដល់ក្លឹបដើម។ យោងគេហទំព័រ The Sun បានចុះផ្សាយថានៅក្នុងកិច្ចសន្យានោះ Man Utd បានបញ្ជាក់ច្បាស់ៗ៥​ចំនុចរាល់ពេលកីឡាករ​រូបនេះចូលលេងស្របពេលដែល Henderson បានបង្ហាញខ្លួនលេងអោយឈុតធំក្រោយជោគជ័យក្នុងការលេង​ខ្ចីជើង​ជាមួយក្រុម Sheffield United ។ មានន័យថា Henderson បានបង្ហាញខ្លួនជម្រើសដំបូងសរុបចំនួន ១៣ដងគ្រប់ក្របខណ្ឌប្រកួតទាំងអស់​​ដើម្បី​ប្រជែង​ជាមួយ​អ្នកចាំទី David de Gea នៅរដូវកាលនេះ។

Manchester United confirms new arrangement with Sheffield United over Dean  Henderson | The SportsRush

ដូច្នេះក្រុម Carlisle បានទទួល ប្រាក់ឈ្នួលចំនួន ១៣០,០០០ ផោន​ហើយនៅស្របពេលក្លិបរំពឹងថានឹងទទួលបានប្រាក់បន្ថែមទៀត។មួយ​វិញ​ទៀត Carlisle និងទទួល​បា​ន​ទឹកប្រាក់​បន្ថែម ៥% បន្ថែមទៀតព្រោះនៅក្នុងកិច្ចព្រមព្រៀង​បាននិយាយ​ច្បាស់​ប្រសិនកីឡាករដែលមានតម្លៃខ្លួនបច្ចុប្បន្ន ២០លានផោន ​ត្រូវបាន​ Man Utd​លក់រូបគេចេញ៕

 

ប្រភពព័ត៍មាន៖ Sportsmole