បរទេស៖ លោក Pep Guardiola បាន​និយាយ​ថា ក្រុម​ Manchester City របស់លោក​បាន​ឆ្លង​ផុត​ដំណាក់​កាល​ដ៏លំបាក មុន​នឹង​​បង្កើត​ភាព​អស្ចារ្យ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Gabriel Jesus បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ក្នុង​ពេល​ពួក​គេ​បាន​ផ្តួលក្រុម Wolverhampton Wanderers យ៉ាង​ចាស់​ដៃ​ក្នុងលទ្ធផល ៤-១ កាល​ពីថ្ងៃ​អង្គារ​។

ជ័យ​ជម្នះ​នេះ ធ្វើ​ឲ្យ​ក្រុម Man City នាំមុខ​១៥ពិន្ទុ​ដាច់នៅលើ​កំពូល​តា​រាងនៃ​​ក្រប​ខ័ណ្ឌ Premier League តាម​រយៈ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ជាលើក​ទី​២១​ជាប់​ៗ​គ្នា ក្នុង​រាល់​យុទ្ធនា​ការ​ទាំង​អស់​។ Man City ដែល​កំពុង​តែ​ធ្វើ​ដំណើរ​ទៅកាន់​ការ​ឈ្នះ​ពាន​លីក​ជាលើក​ទី​៣​​របស់​ខ្លួន​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​នោះ បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់​នៅ​ជិត​បញ្ចប់​ការ​ប្រកួត ដើម្បី​ទទួល​បាន​ជ័យ​ជម្នះ​ដ៏​កក់​ក្តៅ និង​​មាន​៦៥ពិន្ទុ​ ខណៈ​ដែលនៅ​សល់​ការ​ប្រកួត​១១លើក​ទៀត នៅមុន​ពេល​​ប្រកួត​ជាមួយនឹងក្រុម Manchester United ដែលមាន​៥០ពិន្ទុ ជាមួយ​នឹង​ការ​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ​។ Man United នឹង​ត្រូវ​ប្រកួត​ជាមួយនឹងក្រុម Crystal Palace នៅ​រាត្រីនេះ មុន​ពេល​ប៉ះក្រុម Man City នា​កីឡដ្ឋាន Etihad ក្នុង​​ការ​ប្រកួត​រវាងក្រុម​ស្ថិតក្នុង​ទីក្រុង Manchester តែ​មួយ នៅ​ថ្ងៃ​អាទិត្យ​។

Soccer Football – Premier League -Manchester City v Wolverhampton Wanderers – Etihad Stadium, Manchester, Britain – March 2, 2021 Wolverhampton Wanderers’ Nelson Semedo in action with Manchester City’s Gabriel Jesus Pool via REUTERS/Clive Brunskill

ជ័យ​ជម្នះ​នេះ ធ្វើ​ឲ្យ Man City តាម​ស្មើ​កំណត់ត្រា​នៃ​ការ​ឈ្នះ​២៨​លើក​ជាប់​ៗ​គ្នា ក្នុង​រាល់​យុទ្ធនាការ​ទាំ​ងអស់ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ចន្លោះ​​ខែ​មេសា និងខែធ្នូ ឆ្នាំ​២០១៧​​។ លោក Guardiola បាន​ប្រាប់​ថា៖ «នៅ​រដូវ​រងា ក្នុង​ប្រទេស​អង់គ្លេស វា​ជា​ដំណាក់​កាល​ដ៏លំបាក​បំផុត ហើយ​នៅពេល​នោះ យើង​បាន​ធ្វើ​រឿង​ដ៏​អស្ចារ្យ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia