បរទេស៖ ខ្សែបម្រើឆ្នើមរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Paul Pogba ត្រូវបានគេរាយការណ៍ថាមិនបានច្រានចោលនៅការបន្តកុងត្រាថ្មីជាមួយនឹងក្លឹបទេ។

Paul Pogba 'open to staying at Man United'

ម្ចាស់ជើងឯកពានរង្វាន់ World Cup រូបនេះចាប់ផ្តើមមានពាក្យចរចាមរាមថាផ្ទេរចេញពី Manchester United តាំងតែពីឆ្នាំ២០១៩មកម្លេះ ដោយគេជឿជាក់ថា Pogba មានបំណងចង់បានបទពិសោធន៍ថ្មី។ ប៉ុន្តែទោះបីជាយ៉ាងណាគេសង្កេតឃើញថាខ្សែបម្រើវ័យ២៧ឆ្នាំរូបនេះចាប់ផ្តើមរីករាយជាមួយនឹងក្លឹប Manchester United សារជាថ្មីហើយនៅរដូវកាលនេះ។

Paul Pogba U-turn about Manchester United contract

បើយោងទៅតាម United.no បានអោយដឹងថា Paul Pogba ឥឡូវនេះមានឆន្ទះក្នុងការបន្តកុងត្រាថ្មីបន្តទៀត ដោយគេជឿជាក់ថាការចរចារនឹងចប់មុនទីផ្សារដោះដូររដូវក្តៅខាងមុខបើក៕

 

ប្រភពព័ត៍មាន៖ Sportsmole