បរទេស៖ N’Golo Kante មានជំនឿថាក្រុម Chelsea និងទទួលបាន៣ពិន្ទុពេលធ្វើដំណើរ​ទៅ​សួរសុខទុក្ខក្រុមម្ចាស់ផ្ទះ Liverpool នៅរាត្រីថ្ងៃព្រហស្បតិ៍នេះ។

N'Golo Kante Interview - YouTube

សម្រាប់ក្រុមម្ចាស់ជើងឯកអង់គ្លេសរបស់លោក Jurgen Klopp បានចាញ់រាល់ការប្រកួត​ក្នុងផ្ទះទាំង ៤លើកចុងក្រោយនិងជាលើកដំបូងនៅរដូវ​កាលនេះ​បន្ទាប់​ពីមិន​ធ្លាប់ចាញ់ នៅទឹកដី Anfield ចាប់តាំងពី​ខែមេសាឆ្នាំ ២០១៧ ។ ទោះយ៉ាងណា Liverpool មានឪកាសផ្តួល Sheffield Utdក្នុងកា​រ​ប្រកួត​លើកចុងក្រោយជាមួយ​ម្ចាស់ផ្ទះ Sheffield United កាលពីថ្ងៃអាទិត្យ។

Chelsea vs. Liverpool, Premier League: Live blog - We Ain't Got No History

ជ័យជំនះកាលពីសប្តាហ៏ទី២៦ នាំអោយ Liverpool មានគម្លាតត្រឹមតែ១ពិន្ទុពីក្រុមលេខ ៥ Chelsea ប៉ុន្តែខ្សែបម្រើនាំលេង Kante បានបញ្ចេញមតិប្រាប់ Sky Sports News ថា៖ «វាជាការប្រកួតដ៏សំខាន់សម្រាប់យើង។ យើងទៅទី​នោះដើម្បីឈ្នះ។ យើងដឹងថាវា​មិន​ងាយ​ស្រួលទេ ប៉ុន្តែយើងទៅដោយក្តីសង្ឃឹម ហើយខ្ញុំប្រាកដថាយើងនឹងអាចទទួលបានលទ្ធផលដ៏ល្អនៅទឹកដី Anfield។ Man Utd, Leicester និង West Ham នាំមុខយើង ប៉ុន្តែយើងនៅមានការប្រកួតជាច្រើនត្រូវលេង​ ហើយប្រសិន​បើយើងធ្វើបានល្អនោះយើងមានសមត្ថភាពក្នុងការទទួលបានតំណែងនេះ។ យើងត្រូវតស៊ូដើម្បីវាត្រៀមខ្លួន និងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីទទួលបានចំណាត់ថ្នាក់កំពូលទាំង៤៕

 

ប្រភពព័ត៍មាន៖ Sportsmole