បរទេស៖ ក្រុម​បិសាចក្រហម Manchester United បាន​ដេញ​តាមពីក្រោយក្រុម Manchester City នៅ​លើ​កំពូល​តារាងក្រប​ខ័ណ្ឌ Premier League រហូត​ដល់​ទៅ​១៤ពិន្ទុ ខណៈ​ដែល​ក្រុម Crystal Palace បាន​ធ្វើ​ឲ្យ​ពួក​គេ​ត្រឹម​តែ​អាច​ទទួល​បាន​លទ្ធផល​ស្មើ ០-០ មួយផ្សេង​ទៀត កាលពីថ្ងៃ​ពុធ​។

 

ការ​បញ្ចប់​​ក្នុងលទ្ធ​ផល​ស្មើ​​នៅកីឡដ្ឋាន Selhurst Park នេះ​គឺ​ជា​ការ​ទទួល​បាន​លទ្ធផល​ស្មើ​ជាលើក​ទី​៣​ជាប់​ៗ​គ្នា​របស់​ក្រុម Man United ក្នុង​រាល់​ការ​ប្រកួត​ទាំង​អស់ នៅមុន​ពេល​ការ​ប្រកួត​​រវាងក្រុម​ស្ថិត​ក្នុង​ទីក្រុង​ Manchester តែមួយ​នៅ​ថ្ងៃ​អាទិត្យ ជាមួយនឹងក្រុម Man City ដែល​បាន​កត់ត្រា​ជ័យ​ជម្នះ​២១លើក​ជាប់​ៗ​គ្នា​។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ ក្រុម​ឈរលេខ​៣ Leicester បាន​វាយ​តាម​ស្មើ​​ក្រុម Burnley ក្នុងលទ្ធផល ១-១ ទាំង​ត្រដាប​ត្រដួស តាមរយៈ​គ្រាប់បាល់​របស់​កីឡាករ Kasper Schmeichel​។ ដោយឡែក ក្រុម Aston Villa បាន​ខ្ជះ​ខ្ជាយ​ឱកាស​ក្នុង​ការ​​កាត់​បន្ថយ​ការ​ដេញ​តាម​ពីក្រោយក្រុម​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៤ ឲ្យ​មក​នៅ​ត្រឹម​២ពិន្ទុ ក្រោយពី​ពួក​គេ​បាន​រង​បរា​ជ័យ​ក្នុងលទ្ធផល ១-០ ក្រោមស្នា​ដៃក្រុមបាត​តារាង Sheffield United ដែល​បាន​លេង​ការ​ប្រកួត​​រយៈ​ពេល​កន្លះ​ម៉ោង​ជាមួយនឹង​សមា​ជិក​ត្រឹម​តែ​១០នាក់​។

ខ្សែ​បម្រើ Nemanja Matic របស់ Man United ដែល​ស្ទើរ​​តែ​រក​បាន​គ្រាប់បាល់​ទម្លុះ​សំណាញ់ទី​នោះ បាន​ប្រាប់​ទូរ​ទស្សន៍ Sky Sports ថា៖ «យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​បានល្អ​ប្រសើរ​ជាង​មុន​។ យើង​ត្រូវ​តែ​ប្រថុយ​បន្ថែម​ទៀត​នៅ​តំបន់​ប្រយុទ្ធ ដើម្បី​បង្កើត​ឱកាស​បន្ថែមទៀត​»៕

ប្រភព​ព័ត៌មាន៖ Channel News Asia