បរទេស៖ ក្លឹបហង្សក្រហម Liverpool ទទួលរងបរាជ័យក្នុងទឹកដី៥ប្រកួតជាប់ៗគ្នាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លឹប ក្រោយពីខ្សែប្រយុទ្ធ Mason Mount រកបានមួយគ្រាប់ជួយអោយក្លឹប Chelsea យកឈ្នះលើ Liverpool នៅទឹកដី Anfield កាលពីយប់ថ្ងៃព្រហស្បតិ៍។
ខ្សែប្រយុទ្ធ Timo Werner រកបានមួយគ្រាប់បើកឆាកមុនអោយក្លឹប Chelsea ប៉ុន្តែក៏អាជ្ញាកណ្តាលសម្រេចមិនអោយវិញ ក្រោយពីឆែក VAR ទៅឃើញថាជាបាល់ Offside ប៉ុន្តែទោះបីជាយ៉ាងណាក្រុមភ្ញៀវ Chelsea មិនបានរង់ចាំយូរក្នុងការរកគ្រាប់បាល់នាំមុខទេ ដោយខ្សែប្រយុទ្ធ Mason Mount ក៏បានដាក់មួយគ្រាប់នៅនាទីទី៤១ចុងវគ្គទី១ ដែលវាគឺជាគ្រាប់បាល់សម្រេចសេចក្តីការប្រកួតមួយនេះ។
គិតត្រឹមពេលនេះក្រុមតោខៀវ Chelsea កំពុងតែឈរនៅចំណាត់ថ្នាក់លេខ៤នៃតារាង Premier League ដោយពួកគេមាន៤៧ពិន្ទុក្នុងដៃ តាមពីក្រោយក្រុម Leicester City ដែលកំពុងឈរនៅលេខ៣មាន៥០ពិន្ទុ៕
ប្រភពព័ត៍មាន៖ 90min