បរទេស៖ ក្រុម Bayern Munich និង​ខ្សែ​ប្រយុទ្ធ​ជើង​ចាស់ Robert Lewandowski របស់​ពួកគេ​ នឹង​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួ​ល​ក្រុម​ Borussia Dortmund និង​តារាឆ្នើម​ទើប​តែ​រះអន្តរ​ជាតិ​ន័រវែស Erling Braut Haaland ក្នុង​ការ​ប្រកួត​ដែលមាន​ឈ្មោះ​ថា «Klassiker» នៅ​ថ្ងៃ​អាទិត្យ​។

ក្រោយពី​រក​បាន​គ្រាប់បាល់​បញ្ចូល​ទី​២៨​គ្រាប់ ក្នុង​ការ​ប្រកួត​លីក​២២លើក Lewandowski កំពុង​តែ​ស្ថិត​លើផ្លូវ​ឆ្ពោះ​ទៅកាន់​ការ​ក្លាយ​ជា​អ្នក​រក​បាន​គ្រាប់បាល់​ច្រើន​ជាង​គេ​បំផុត​ក្នុង​ក្រប​ខ័ណ្ឌ Bundesliga ក្នុង​រដូវ​កាល​ជាលើក​ទី​៤​ជាប់​ៗ​គ្នា​។ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​​ប៉ូឡូញ​រូបនេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី​ដល់ទៅ​១៦​គ្រាប់ ក្នុង​ការ​ប្រកួត​១៣លើក ក្នុងក្រប​ខ័ណ្ឌលីក​។ ក្រោយពី​ទទួល​ស្គាល់ថា រូប​គេ​គឺ​ជា​អ្នកគាំទ្រ តារាឆ្នើម​ប៉ូឡូញ Haaland បាន​ប្រាប់ទូរ​ទស្សន៍​ន័​រវែស ថា៖ «គាត់​ជា​កីឡាករ​ដ៏អស្ចារ្យ ពោល​គឺ​ពិត​ជា​អស្ចារ្យ​ណាស់​​។ នៅពេល​ដែលខ្ញុំ​ស៊ុត​បាល់​បញ្ចូល​ទី​ ខ្ញុំ​តាម​ពីក្រោយ​រូប​គេ​ត្រឹម​តែ​១​គ្រាប់​ទៀត​ប៉ុណ្ណោះ​។ ហើយ​បន្ទាប់មក គាត់​បាន​​ស៊ុត​បាល់បញ្ចូល​ទី​៣​គ្រាប់​បន្ថែម​ទៀត​»​។

ជាមួយ​គ្នានេះ កំណត់ត្រា​នៃ​ការរក​បាន​៤០គ្រាប់​របស់ Gerd Mueller នៅ​ក្នុង​រដូវ​កាល​តែ​មួយ​ក្នុង​ក្រប​ខ័ណ្ឌ Bundesliga កំពុង​តែ​ប្រឈមមុខនឹង​​ការ​ត្រូវ​បាន​គេ​បំ​បែក​​។ នៅ​ក្នុង​ដំណាក់​កាល​រដូវ​គ្នានេះ ក្នុង​រដូវកាល​ឆ្នាំ​១៩៧១-១៩៧២ Mueller បាន​ស៊ុត​បាល់​បញ្ចូល​ទី​២៥គ្រាប់ ហើយ Lewandowski រកបាន​២៨គ្រាប់​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia