បរទេស៖ ក្លឹប Manchester United នឹងត្រូវបានប្រាក់បន្ថែមទៅអោយក្លឹប Sporting Lisbon ចំនួន៤.២លានផោនទៀត ប្រសិនបើ Bruno Fernandes អាចឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ (PFA Player of the Year)។

ខ្សែបម្រើរូបនេះបានបង្ហាញទម្រង់លេងបានយ៉ាងល្អឥតខ្ចោះនៅរដូវកាលនេះ ដោយរូបគេអាចរកបាន២២គ្រាប់ និងបញ្ជូនបាល់អោយទៅមិត្តរួមក្រុមទាត់បញ្ចូលទីចំនួន១៣ដងក្នុង៤០ប្រកួត។ Fernandes មាន១៥គ្រាប់ និង Assists ១១ដងនៅក្របខណ្ឌ Premier League ដែលធ្វើអោយគាត់អាចនឹងក្លាយជាកីឡាករម្នាក់ដែលអាចនឹងឈ្នះពានរង្វាន់នេះផងដែរ។

បើយោងទៅតាម The Times បានអោយដឹងថា Man United នឹងត្រូវបង់ប្រាក់បន្ថែមទៅអោយក្លឹប Sporting ចំនួន៤.២លានផោនបន្ថែមទៀត ប្រសិនបើ Bruno Fernandes អាចឈ្នះពានរង្វាន់មួយនេះ រឺក៏ម្យ៉ាងទៀតប្រសិនបើសិន Bruno អាចស្ថិត TOP 3 នៃការប្រជែងពានរង្វាន់ Ballon d’Or៕
ប្រភពព័ត៍មាន៖ Sportsmole
