បរទេស៖ Dean Henderson នឹងជំនួសកន្លែងរបស់ David De Gea ក្នុងជំនួបទល់នឹង​ Manchester City នៅថ្ងៃអាទិត្យនេះ ខណៈ De Gea បច្ចុប្បន្នកំពុងស្ថិតនៅប្រទេសអេស្ប៉ាញ ក្រោយពីមិត្តរួមស្រីរបស់ខ្លួនទើបតែផ្តល់កំណើតអោយកូនដំបូងរបស់ពួកគេទាំង២នាក់។

Article image: https://image-service.onefootball.com/crop/face?h=810&image=https%3A%2F%2Fimages.performgroup.com%2Fdi%2Flibrary%2Fomnisport%2Fde%2Fe0%2Fhendersondegeacropped_1uxsgv0coh3r11ltansh8lb2sc.jpg%3Ft%3D88056568&q=25&w=1080

De Gea បានខកខានក្នុងជំនួបទល់នឹង Crystal Palace ដោយបញ្ចប់លទ្ធផលស្មើ ០-០ កាលពីថ្ងៃពុធនៅ​ ហើយអ្នកចាត់ការ Ole Gunnar Solskjaer បានប្រាប់ពីមូលហេតុនៃអវត្តមានរបស់គាត់ថាជា​ “បញ្ហាផ្ទាល់ខ្លួន” ហើយវារឹតតែបានបង្ហាញយ៉ាងច្បាស់បន្ថែមទៀតក្រោយពី De Gea បានបង្ហោះរូបភាពទារកម្នាក់កាលពីថ្ងៃសុក្រនៅលើបណ្តាញសង្គម។

Dean Henderson deserves chance to be Man Utd's No.1 after David de Gea's  latest blunders - David McDonnell - Mirror Online

លោក Solskjaer មានទំនុកចិត្តថា Henderson បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតនៅឯកីឡដ្ឋាន Etihad នាចុងសប្តាហ៍នេះ ខណៈ Man City មិនដែលចាញ់ក្នុង២៨ប្រកួតចុងក្រោយរបស់ពួកគេនៅឡើយទេ ដោយឈ្នះ២១ប្រកួតជាប់ៗគ្នា។ Solskjaer បាននិយាយថា៖ «ខ្ញុំនឹងផ្តល់ពេលវេលាអោយ De Gea ដែលគាត់ចង់បាន មុននឹងគាត់ត្រលប់មកវិញ។ De Gea ចង់ទៅទីនោះ (មើលមិត្តស្រីរបស់ខ្លួនសម្រាលកូនដំបូងនៅប្រទេសអេស្ប៉ាញ)។ Dean Henderson ក៏បានត្រៀមខ្លួនរួចជាស្រេច ដូចនេះយើងនឹងផ្តល់ពេលវេលាអោយ De Gea ច្រើនបំផុតដែលគាត់ចង់បាន»៕

 

ប្រភពព័ត៍មាន៖ OneFootball