បរទេស៖ អ្នកចាត់ការទូទៅក្រុម Man City លោក Pep Guardiola  បានបញ្ជាក់ប្រាប់បណ្តាញសារពត៌មានថាក្រុម Man Utd ​គឺជាគូប្រជែងដ៏លំបាកក្នុងការផ្តួលដែលការលើកឡើងនេះគឺ​ពេលជំនួបរវាងក្លឹបទាំងពីរ​នៅថ្ងៃអាទិត្យនេះ​។ ​អតីតគ្រូបង្វឹក Barcelona និង Bayern Munich  បានសម្តែងអោយឃើញពីការស្រេក​ឃ្លានជ័យ​ជំនះ​របស់​កូនក្រុមដោយសម្លឹងលើក ពាន Premier League ជាលើកទី ៣ ក្នុងរយៈពេល ៤ រដូវកាលចុងក្រោយ។

First Jose, now Pep! Much-maligned Man Utd boss Solskjaer has been totally  vindicated | Goal.com

Man City បានបង្កើតកំនត់ត្រាដ៏ល្អបំផុតនៅរដូវកាលនេះក្រោយឈ្នះ ២១ លើកជាប់ៗគ្នាគ្រប់ក្របខណ្ឌប្រកួត ទាំងអស់ដោយពួកគេឈរនៅលើកំពូលតារាង Premier League និងមានគម្លាត ១៤ ពិន្ទុដាច់ពីក្រុមឈរលេខ ២ Man Utd ដែលទើបតែឈ្នះមួយលើកក្នុងចំណោមការប្រកួតលីក ៥ លើកចុងក្រោយនិងខ្សត់គ្រាប់​បាល់​បញ្ចូល​ទីថែមទៀតផងដែរ។

Man City | Pep Guardiola responds to rumours of Barcelona return - AS.com

ទោះយ៉ាងណាអ្នកចាត់ការទូទៅសញ្ជាតិអេស្បាញទទួលស្គាល់ និងការប្រយ័ត្នប្រយែងចំពោះក្រុមរបស់លោក Ole Gunnar Solskjaer ដែលមិនធ្លាប់ស្គាល់ពាក្យថាចាញ់ក្រៅដីសម្រាប់ការប្រកួតក្នុងលីកជាងមួយឆ្នាំមក​ហើយ​​។ លោក Pep បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថា៖ «ខ្ញុំដឹងថាពួកគេ Man Utd លំបាកប៉ុណ្ណា។ហើយជារៀងរាល់ ឆ្នាំពួកគេ​កាន់តែប្រសើរឡើងពីរដូវកាលមុន។ ពួកគេតែងទទួលបានលទ្ធផលល្អនៅឯទឹកដី Etihad របស់យើង។ យ៉ាងណាមិញយើងមានឱកាសល្អក្នុងការបង្កើនគម្លាត។ ការហ្វឹកហាត់សំខាន់បំផុតជាអ្វីដែលយើង​ត្រូវធ្វើ​ដើម្បី​ផ្តួលពួកគេ»៕

 

ប្រភពព័ត៍មាន៖ Besoccer