បរទេស៖ អនាគតរបស់ខ្សែបម្រើ Paul Pogba ជាមួយក្រុមបិសាចក្រហម Manchester United ហាក់បីដូចជាកំពុងស្ថិតក្នុង ស្រមោល​ស្បែអន្ធកាលដ៏អាប់អួរមួយនាពេលនេះ ។រយៈកាលកន្លងមកភ្នាក់ងាររបស់កីឡាករអន្តរជាតិបារាំង Mino Raiola បាន​អះអាងកាលពីឆ្នាំមុនថាពេលវេលារបស់ Pogba នៅ Old Trafford ជិតដល់ទីបញ្ចប់ហើយ​បើទោះបី​ជារូបគេ ឆ្លើយបដិសេធ នៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះយ៉ាងណាក៏ដោយ។

Pogba stance on Man Utd future emerges after sending Sancho message

ទោះយ៉ាងណាអនាគតរបស់សមជិកជ័យលាភី World Cup ២០១៨រូបនេះនៅតែជាចំនុចរសើបខណៈ Real Madrid និងអតីតក្លឹប Juventus កំពុងតាមដានដោយយកចិត្តទុកដាក់មុនពេលកិច្ចសន្យារបស់ Pogba នឹងត្រូវអស់សុពលភាពនៅ ក្នុងរយៈពេលតិចជាង ១៨ ខែចុងក្រោយនេះ។ផ្ទុយទៅវិញលោក Ole Gunnar Solskjaer នឹងត្រៀមធ្វើការ​សម្រេចចិត្តដ៏ធំមួយនៅបញ្ចប់រដូវកាល២០២០-២០២១  ប្រសិន Pogba មិនសម្របខ្លួន និង បំពេញតាម​លក្ខខណ្ឌថ្មី​ៗជាមួយក្រុមម្ចាស់ជើងឯកអង់គ្លេស ២០ សម័យនោះទេ។

Manchester United 'in dark over Paul Pogba future' - Sports

កីឡាករវ័យ២៧ឆ្នាំរូបនេះ បច្ចុប្បន្នទើបតែរកបាន៣ គ្រាប់និងបង្កើតឪកាសបញ្ចប់ទីបានតែម្តងប៉ុណ្ណោះ  ក្នុងការបង្ហាញខ្លួន ១៩ ដងនៅក្របខណ្ឌ  Premier League ក្នុងរដូវកាលនេះក៏ព្រោះតែបញ្ហារបួសតាមញាំញី ហើយបច្ចុប្បន្ន Pogba ក៏កំពុង មានមានបញ្ហាសរសៃពួរផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole