បរទេស៖ កំណត់ត្រាឈ្នះ២១ជាប់ៗគ្នារបស់ក្លឹបមេឃខៀវ Manchester City ត្រូវបញ្ចប់ដោយក្លឹបដែលមានទីតាំងនៅជិតខ្លួន Manchester United ដោយលទ្ធផល២ទល់នឹង០នៅក្នុងកីឡដ្ឋាន Etihad។

Manchester City vs. Manchester United player ratings: Luke Shaw shines as  Solskjaer bests Guardiola again - CBSSports.com

ក្លឹប Manchester United បានបើកការវាយប្រហារក្លឹប Man City ខ្លាំងក្រោយពីការប្រកួតចាប់ផ្តើមភ្លាម ដែលធ្វើអោយ Bruno Fernandes អាចមានឱកាសអាចទាត់បញ្ចូលទីមួយគ្រាប់ដោយបាល់ពិន័យ១១ម៉ែត្រ ពីក្លឹបបង្កើតកំហុសដោយ Gabriel Jesus ធ្វើការទាត់ជើងកីឡាករ Anthony Martial នៅក្នុងប្រអប់គ្រោះថ្នាក់។ Man City បានព្យាយាមធ្វើការវាយបកតាមស្មើវិញនៅក្នុងវគ្គទីមួយដោយធ្វើការវាយប្រហារទៅក្រុម Man Utd ជាងខ្លាំងណាស់ និងពួកគេស្ទើរគ្រប់គ្រងសាច់បាល់ទាំងស្រុក ប៉ុន្តែពួកគេនៅតែមិនសម្រេចបាន ដោយបញ្ចប់វគ្គទីមួយក្លឹប Man Utd នាំមុខ១ទល់នឹង០បណ្តោះអាសន្ន។ ក្រោយចាប់ផ្តើមវគ្គទី២បានមួយភ្លែតក្រុមរបស់លោក Ole Gunnar Solskjaer ក៏ចាប់ផ្តើមការវាយប្រហារទៅលើក្រុម Man City ម្តងទៀត ដោយការអូលបាល់យ៉ាងលឿនពីខ្សែការពារកំពុងឡើងជើង Luke Shaw បន្ទាប់គេក៏មានឱកាសទាត់បញ្ចូលទីមួយគ្រាប់ធ្វើអោយលទ្ធផលបញ្ចប់ការប្រកួតនេះ Manchester United យកឈ្នះលើ Manchester City ដោយលទ្ធផល២ទល់នឹង០។

Manchester City 0-2 Manchester United: Red Devils end rival's incredible  winning run | Daily Mail Online

ទោះបីជាយ៉ាងលទ្ធផលកាលពីយប់មិញមិនបានធ្វើអោយក្រុមរបស់លោក Pep Guardiola មានការព្រួយបារម្ភអ្វីទេ ដោយបច្ចុប្បន្ន Man City ឈរនៅលើកំពូលតារាង Premier League ដោយមាន ៦៥ពិន្ទ ខណៈតាមពីក្រោយក្លឹប Man United ដែលស្ថិតនៅលេខ២មាន ត្រឹមតែ៥៤ពិន្ទុប៉ុណ្ណោះ៕

ប្រភពព័ត៍មាន៖ Sportsmole